កីឡាករប្រណាំងម៉ូតូអ៊ីតាលី Marco Bezzecchi បានប្រជែងឈ្នះនៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ GP ដែលរៀបចំឡើងនៅលើទឹកដីឥណ្ឌាលើកដំបូងថ្ងៃអាទិត្យម្សិលមិញ។
អ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោក Francesco Bagnaia ដែលកំពុងឈរជើងនៅលេខ ២ នោះ បានដួល មិនអាចបន្តការប្រកួតបានត្រឹមជុំទី ៨។
Marco Bezzecchi ដែលចេញដំណើរមុខគេ បានរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីព្រ័ត្រ។

ចំណែកឯកីឡាកររបស់ក្រុម Pramac Racing, Jorge Martin ដែលឈ្នះការប្រណាំង Sprint កាលពីថ្ងៃសៅរ៍នោះ ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រណាំង Grand Prix នេះ ដើម្បីរំកិលឡើងមកឈរលេខ ២ ក្នុងតារាងជើងឯកពិភពលោក តាមពីក្រោយអ្នកនាំមុខ Francesco Bagnaia ១៣ ពិន្ទុ ខណៈដែលអ្នកឈ្នះ Marco Bezzecchi ដេញពីក្រោយ ៤៤ ពិន្ទុ។
ចំណែកលេខ ៣ ក្នុងការប្រកួតបានទៅកីឡាករបារាំងរបស់ក្រុម Yamaha, Fabio Quartararo។
ព្រឹត្តិការណ៍ម៉ូតូ GP នឹងបន្តដំណើរមកទឹកដីជប៉ុនចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ
