ខេត្ត​កំពត​រក​ឃើញ​ពលរដ្ឋ​៥៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ច្រក​ទ្វារ​ព្រំដែនតន់​ហន់​

2021/06/01 01:34:28 am        18

កំពត៖ រដ្ឋបាល​ខេត្ត​កំពត​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៥៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​កំពង់ត្រាច។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពត​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​បុគ្គលិក​កាស៊ីណូ​ចំនួន ២០​នាក់ ដែល​បម្រើការងារ​នៅ​កាស៊ីណូ សុខ គឹមម៉េង ស្ថិត​នៅ​ច្រក​ទ្វារ​ភាគី​តន់ហន់ នៅ​ក្នុង​ស្រុក​កំពង់ត្រាច។

រដ្ឋបាល​ខេត្ត​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ថ្មី​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​លើ​កសិករ​ចំនួន​ ៣៤​នាក់​ផង​ដែរ ដែល​ជា​ពលរដ្ឋ​រស់នៅ​ស្រុក​នានា​របស់​ខេត្ត​មួយ​នេះ។

ក្រៅ​ពី​នេះ ករណី​ឆ្លង​ថ្មី​នេះ ក៏​បាន​កើត​ឡើង​ផង​ដែរ​លើ​ទារក​អាយុ ១​ខែ​ម្នាក់ និង​កុមារី​ម្នាក់​អាយុ ៨​ឆ្នាំ ដែល​រស់នៅ​ក្នុង​ក្រុង​កំពត។

រដ្ឋបាល​ខេត្ត​កំពត​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ទាំង ៥៥​នាក់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូវីដ-១៩ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះបិតា​ជាតិ និង​មណ្ឌល​ព្យាបាល​ សុខ គីមម៉េង៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm