ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកនឹងស្នើសុំឧស្សាហកម្មប្រេងឥន្ធនៈលក់ក្នុងតម្លៃលក់តាមទីផ្សារ ហើយនិងផ្តល់ជំនួយ១០០អឺរ៉ូដល់កម្មករក្រីក្របំផុត ដែលត្រូវបើកបរទៅធ្វើការ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាលើគ្រួសារ ។

អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 និង France 2 លោក Macron បាននិយាយថា នៅសប្តាហ៍នេះនាយករដ្ឋមន្រ្តីនឹងជួបជុំគ្នាជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យប្រេង ហើយពួកយើងនឹងស្នើសុំពួកគេឲ្យធ្វើបែបនេះ ក្នុងតម្លៃលក់ ។
កាលពីដំបូងឡើយរដ្ឋាភិបាលរបស់លោក Macron មានគម្រោងជំរុញអ្នកលក់រាយលក់ប្រេងក្នុងតម្លៃក្រោមទីផ្សារ តាមរយៈការដកចេញបំរាមបណ្តោះអាសន្នលើការធ្វើបែបនេះ ដែលឧស្សាហកម្មប្រេងឥន្ធនៈ បានច្រានចោលទាំងស្រុងថាពួកគេពុំអាចធ្វើបាននោះទេ ។
ដោយឡែក ពាក់ព័ន្ធនឹងតម្លៃទំនិញ លោក Macron និយាយថា រដ្ឋាភិបាលរបស់លោកចង់បានកិច្ចព្រមព្រៀងមួយដើម្បីសម្រាលបន្ទុក ដោយលោកបានចោទប្រកាន់ក្រុមហ៊ុនភាគច្រើននៅតែរក្សាតម្លៃខ្ពស់ បើទោះបីជាមានការធ្លាក់ចុះអតិផរណាក៏ដោយ ។ លោកថា សំណើរនឹងដាក់ជូនក្នុងសប្តាហ៍នេះ ៕
