ចិន ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកតាលីបង់ កំពុងបង្កើតបណ្តាញឃ្លាំមើលកាមេរ៉ាខ្នាតធំសម្រាប់ទីក្រុងនានារបស់អាហ្វហ្គានីស្ថាន ដែលអាចពាក់ព័ន្ធនឹងការរៀបចំផែនការឡើងវិញដែលបង្កើតឡើងដោយជនជាតិអាមេរិក មុនការដកខ្លួនចេញនៅឆ្នាំ២០២១ របស់ពួកគេ ខណៈដែលអាជ្ញាធរ កំពុងស្វែងរកការបន្ថែមកាមេរ៉ារាប់ពាន់គ្រឿងរួចទៅហើយ នៅទូទាំងរដ្ឋធានីកាប៊ុល។ .
អ្នកនាំពាក្យរូបនេះ បាននិយាយថា រដ្ឋបាលតាលីបង់ ដែលបាននិយាយជាសាធារណៈថា ខ្លួនផ្តោតទៅលើការស្តារសន្តិសុខ និងការការគាបសង្កត់លើក្រុមរដ្ឋឥស្លាម ដោយបានអះអាងពីការវាយប្រហារធំៗជាច្រើននៅក្នុងទីក្រុងអាហ្វហ្គានីស្ថាននោះ ក៏បានពិភាក្សាជាមួយក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ចិន Huaweiអំពីកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ។
ការទប់ស្កាត់ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអន្តរជាតិ រួមទាំងអង្គការល្បីៗ ដូចជារដ្ឋឥស្លាម គឺជាចំណុចស្នូលនៃការទំនាក់ទំនងរវាងក្រុមតាលីបង់ និងប្រទេសបរទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញពីកិច្ចប្រជុំទាំងនោះ។ ប៉ុន្តែអ្នកវិភាគខ្លះ ចោទសួរអំពីសមត្ថភាពរបស់របបដែលជាប់គាំងលុយកាក់ ក្នុងការផ្តល់មូលនិធិដល់កម្មវិធីនេះ ហើយក្រុមសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភថា ធនធានណាមួយ នឹងត្រូវប្រើប្រាស់ ដើម្បីបង្រ្កាបបាតុករ។
ព័ត៌មានលម្អិតអំពីរបៀបដែលពួកតាលីបង់ មានបំណងពង្រីក និងគ្រប់គ្រងការឃ្លាំមើលទ្រង់ទ្រាយធំរួមទាំងការទទួលបានផែនការរបស់សហរដ្ឋអាមេរិក ពុំត្រូវបានគេរាយការណ៍ ពីមុនមកនោះទេ។

