ក្រុមវាយកូនបាល់ពិភពលោក បានក្លាយជាជើងឯកការប្រកួតវាយកូនបាល់ពានរង្វាន់ Laver Cup ពីរឆ្នាំជាប់ៗគ្នា ក្រោយយកឈ្នះក្រុមអឺរ៉ុបនៅទីក្រុង Vancouver ប្រទេសកាណាដា។
កីឡាករអាមេរិក Ben Shelton និង Frances Tiafoe បានយកឈ្នះ ក្នុងវិញ្ញាសាវាយគូលើក្រុមអឺរ៉ុបដែលមានកីឡាករប៉ូឡូញ Hubert Hurkacz និងកីឡាកររុស្ស៊ី Ruben Rublev ៧-៦(៧-៤) និង ៧-៦(៧-៥) ប្រកួតចុងក្រោយព្រឹកមិញនេះ។

ក្រុមពិភពលោក គឺជាជើងឯកឆ្នាំទៅផងដែរក្នុងឱកាសបង្ហាញខ្លួនចុងក្រោយរបស់កីឡាករស្វ៊ីស Roger Federer មុនចូលនិវត្តន៍។
តាមពិតទៅក្រុមពិភពលោកបាននាំមុខ ១០-២ ដាច់ទៅហើយមុនឈានដល់ការប្រកួតថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីជ័យជំនះរបស់ Taylor Fritz និង Frances Tiafoe និងវាយគូ Felix Auger-Aliassime ចាប់ដៃគូជាមួយ Ben Shelton ក៏ឈ្នះការប្រកួតដែរ។

ក្រុមអឺរ៉ុបឈ្នះតែមួយប្រកួតគត់គឺកីឡាករន័រវេស Casper Ruud យកឈ្នះ Tommy Paul តែមិនគ្រប់គ្រាន់សម្រាប់ក្រុមអឺរ៉ុបប្រជែងជើងឯកបានឡើយ។
អឺរ៉ុបគឺជាជើងឯក Laver Cup នេះ ៤ ឆ្នាំដំបូងជាប់គ្នាតាំងពីពាននេះបង្កើតឡើងនៅឆ្នាំ ២០១៧៕ អត្ថបទ៖នាង សុភាវុធ

