កម្ពុជាអំពាវនាវអោយសហគ្រិនម៉ាឡាយូ ពិភពឥស្លាមមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន

2023/09/25 10:37:46 pm        116

ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់កម្ពុជាអំពាវនាវអោយសហគ្រិនជាសមាជិកពិភពម៉ាឡាយូ ពិភពឥស្លាមទាំងអស់ចូលមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន ខណះកម្ពុជាលើកទឹកចិត្តខ្ពស់ដល់វិនិយោគនានាដោយបើកចំហលើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។ ជាពិសេស កម្ពុជា ជាប្រទេសត្រូវបានលើកចិត្តដោយត្រូវចំណាយពន្ធទាប ក្នុងការនាំចេញផលិត ផលទៅតាមបណ្ដាប្រទេសនៅអឺរ៉ុប។

ការអំពាវនាវនេះក្នុង ខណៈឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមជាប្រធាន DMDI កម្ពុជា អញ្ជើញបិទសន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម DMDI លើកទី២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារភ្នំពេញពីថ្ងៃទី២២ ដល់២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូរនានា» និងមានវាគ្មិន១៧ រូបបានបកស្រាយទាក់ទងនឹងទិដ្ឋភាពសេដ្ឋ កិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច បង្ហាញដល់សមាជិក DMDI និងដៃគូរសហការនានា រាប់រយនាក់ដែលមកចូលរួមបាន ដឹងពីឱកាសល្អបំផុតដើម្បីបង្កើតចំណងបណ្តាញសេដ្ឋកិច្ច និងស្វែងរកនូវមធ្យោបាយនៃការបំលែងសេដ្ឋកិច្ចពិភពឌីជីថលដែលមានការបង្កើតថ្មី។

តាមរយៈសន្និសីទនេះ មានបណ្ដាអង្គការ សមាគម និងក្រុមហ៊ុនចំនួន២០ក្រុមហ៊ុនបានសម្រេចចុះMOUបណ្តាក់ទុនជាមួយគ្នា។ ដោយក្នុងនោះក្រុមហ៊ុន Bioscience ជា មួយក្រុមហ៊ុន KV Resources ផងដែរ ក្នុងគោល បំណងបង្កើតគម្រោងអភិវឌ្ឍន៌ក្នុងវិស័យបណ្តុះបណ្តាលលើផ្នែកផលិតចំណីអាហារ កសិកម្ម ពាណិជកម្ម អប់រំ ជាដើមមកប្រទេសកម្ពុជា។

លោក ឈួន សុវណ្ណសក្ក័ តំណាងឱ្យ Bioscience បានឱ្យដឹងថា Bioscience ធ្វើការផលិតផង ទទួលជួយដល់បណ្តាម្ចាស់ក្រុមហ៊ុនឬសហគ្រាសមកពីម៉ាឡេស៊ីដែលចង់បង្កើតឈ្មោះនិងបញ្ជីការនៅកម្ពុជា ព្រមទាំងជាក្រុមហ៊ុនធ្វើការនាំចេញចូលទំនិញផលិតផលចំណីអាហារជាច្រើនមុខរវាងកម្ពុជានិងម៉ាឡេស៊ីផងដែរ ។ រីឯ kv Resourceវិញគឺ ជារោងចក្រនិងជាក្រុមហ៊ុនដឹកជញ្ជូននៅប្រទេសម៉ាឡេស៊ី ព្រមទាំងជាអ្នកអូសទាញវិនិយោគិនពីម៉ាឡេស៊ី មកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា។

ឆ្លើយតបតាមភាគីកម្ពុជា ឯកឧត្ដម Tun Seri Setia (Dr) Mohd Ali bin Mohd Rustam ប្រធានពិភពម៉ាឡាយូពិភពឥស្លាមបានប្រកាសគាំទ្រ និងជំរុញណិជ្ជករ ធុរជន សហគ្រិន DMDI សូមមកវិនិយោគនៅកម្ពុជាដោយមើលឃើញថា កម្ពុជាជាប្រទេសអំណោយផលលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ឯកឧត្ដម បានមានជំនឿថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនខ្លាំងនាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ ៖ ភារម្យ


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        135
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm