សារធាតុទ្រីចូមនៅតែទាបជាងកម្រិតដែលអាចរាវរកឃើញ នៅតំបន់ទឹកម្ដុំរោងចក្រ Fukushima Daiichi

2023/09/25 11:23:51 pm        207

ក្រសួងបរិស្ថានរបស់ប្រទេសជប៉ុននិយាយថា សារធាតុទ្រីចូម (Tritium) នៅក្នុងទឹកសមុទ្រ ដែលបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការបំផ្លិចបំផ្លាញ នៅតែទាបជាងកម្រិត ដែលអាចរកឃើញ ឬចាប់បាន។

នៅថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) នេះ ក្រសួងបានប្រកាសលទ្ធផលនៃការត្រួតពិនិត្យលើសំណាកទឹកប្រចាំសប្តាហ៍ទី៥ របស់ខ្លួន។ ក្រុមមន្ត្រីរបស់ក្រសួងបាន និងកំពុងធ្វើការធ្វើការពិនិត្យតាមដាននេះ ចាប់តាំងពីក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចហើយ និងដែលនៅសល់សារធាតុវិទ្យុកម្មតិចបំផុតពីរោងចក្រទៅក្នុងមហាសមុទ្រ កាលពីថ្ងៃទី២៤ ខែសីហា។

សំណាកទឹកនៅក្នុងការស្ទង់ថ្មីចុងក្រោយបំផុតនេះត្រូវបានប្រមូល កាលពីថ្ងៃអង្គារសប្តាហ៍មុន ពីទីកន្លែងចំនួន ១១កន្លែង នៅឆ្នេរសមុទ្រនៃខេត្តហ្វូគូស៊ីម៉ា ក្នុងនោះរួមទាំងទីតាំងនៅជិតកន្លែងបញ្ចេញទឹកនេះ និងទីតាំងដែលមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រផងដែរ។

ក្រសួងបានឲ្យដឹងថា កំហាប់នៃសារធាតុទ្រីចូមនៅគ្រប់ទាំងកន្លែងទាំងអស់នោះ គឺទាបជាងកម្រិតអប្បបរមា ដែលអាចចាប់បាន គឺ ១០ប៊ើគឺរ៉ែល ក្នុងមួយលីត្រ។ ហើយសារធាតុទ្រីត្យូមនោះ ក៏ស្ថិតនៅក្រោមកម្រិតដែលអាចឃើញបាន នៅក្នុងការស្ទង់ចំនួន ៤ដង នៅមុននេះដែរ។

ក្រសួងគ្រោងនឹងបន្តត្រួតពិនិត្យកម្រិតសារធាតុទ្រីចូមម្តងក្នុងមួយសប្តាហ៍សម្រាប់ពេលនេះ ហើយលទ្ធផលនឹងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្ដាញសង្គមរបស់ខ្លួន។

សូមរំលឹកថា មុនពេលបញ្ចេញទឹក ដែលបានធ្វើប្រព្រឹត្តិកម្មរួចហើយទៅក្នុងសមុទ្រ ប្រតិបត្តិកររបស់រោងចក្រ បានធ្វើឲ្យទឹកនោះមានសារធាតុវិទ្យុសកម្មតិចបំផុត ដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីចូមមកត្រឹមប្រហែល ១ភាគ៧នៃគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក សម្រាប់ទឹក ដែលអាចយកមកបរិភោគបាន៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm