លោក Bob Menendez ត្រូវបានអំពាវនាវឲ្យលាលែងពីព្រឹទ្ធសភា ជុំវិញការចោទប្រកាន់អំពើពុករលួយ

2023/09/25 11:54:08 pm        224

លោកស្រី Alexandria Ocasio-Cortez បានចូលរួមក្នុងការអំពាវនាវឲ្យលោក Bob Menendez លាលែងពីតំណែង បន្ទាប់ពីសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Jersey សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទទទួលយកដុំមាស រថយន្ត Mercedes-Benz និងអំណោយផ្សេងទៀតជាការស៊ូកប៉ាន់។

និយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លោកស្រី Ocasio-Cortez បាននិយាយថា ការចោទប្រកាន់លើលោក Menendez គឺករណី «ធ្ងន់ធ្ងរបំផុត» ហើយលោកគួរតែចុះចេញពីតំណែង។ ចំនួនសមាជិកនៃគណបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើង កំពុងអំពាវនាវឲ្យលោក Menendez ដែលជាតំណាងរាស្ត្រពីរដ្ឋ New Jersey នៅក្នុងព្រឹទ្ធសភា តាំងពីឆ្នាំ២០០៦ មកនោះ លាលែងពីតំណែង។

សូមបញ្ជាក់ថា លោក Menendez ត្រូវបានចោទប្រកាន់ថា បានប្រើតួនាទីរបស់លោក ដើម្បីជួយសម្រួលដល់កិច្ចការរបស់រដ្ឋាភិបាលផ្តាច់ការអេហ្ស៊ីប និងបានដាក់សម្ពាធលើរដ្ឋអាជ្ញាសហព័ន្ធឲ្យទម្លាក់ចោលសំណុំរឿងប្រឆាំងមិត្តភ័ក្តិម្នាក់។

កាលពីចុងសប្តាហ៍កន្លងមក លោក John Fetterman បានក្លាយជាសមាជិកព្រឹទ្ធសភាអាមេរិកដំបូងគេមកពីគណបក្សប្រជាធិបតេយ្យ ដែលស្នើឲ្យលោក Menendez លាលែងពីតំណែង ខណៈដែលសមាជិកសភាមកពីរដ្ឋ New Jersey របស់គណបក្សប្រជាធិបតេយ្យ បានប្រកាសថា លោកនឹងឈរឈ្មោះប្រឆាំងនឹងលោក Menendez នៅក្នុងការបោះឆ្នោតសាកល្បង នាឆ្នាំក្រោយ។

ការលើកឡើងរបស់លោកស្រី Ocasio-Cortez ពាក់ព័ន្ធដល់លោក Menendez នេះ បានកើតឡើងបន្ទាប់ពីលោកស្រីបានអំពាវនាវឲ្យមានការស៊ើបអង្កេតសហព័ន្ធលើលោក Clarence Thomas ដែលជាចៅក្រមរបស់តុលាការកំពូលអភិរក្សនិយម ជុំវិញការទទួលយកអំណោយ ដែលមិនបានប្រកាសពីម្ចាស់ជំនួយពួកស្តាំនិយមដ៏មានទ្រព្យសម្បត្តិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        190
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        177
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm