ប្រមុខ​ការទូត​កម្ពុជា​៖​ បញ្ហា​កូ​វីដ​១៩ ​បាន​ជំរុញ​ឲ្យ​អាស៊ាន រួមគ្នា​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ​ក្នុង​ការ​លើកស្ទួយ​ពហុភាគី​និយម​

2021/04/27 09:59:58 am        25

​ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃ​ទី​២១ ខែតុលា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា បញ្ហា​ជំងឺ​កូ​វីដ​១៩​បាន​ជំរុញ​ឲ្យ​អាស៊ាន និង​អង្គ​សហប្រជាជាតិ រួមគ្នា​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកស្ទួយ​ពហុភាគី​និយម​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អគ្គលេខាធិការ​អាស៊ាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រធាន​សម័យប្រជុំ​លើក​ទី​៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​ ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ប្រាក់ សុខុន បាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​បង្កើន​នូវ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នានា ស្របពេល​ប្រទេស​ស្ទើរ​ទូទាំង​សកល លោក​កំពុង​ប្រឈម​បញ្ហា​មិន​ធ្លាប់មាន​ពីមុន ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​–១៩​នេះ ទើប​អាច​ស្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន និង​អង្គការ​សហ​ប្រជា​– ជាតិ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកស្ទួយ​ពហុភាគី​និយម និង​តំបន់​និយម ព្រមទាំង​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​–១៩ និង​រិះរក​មធ្យោបាយ​រួមគ្នា​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ​។

​ ​ដោយឡែក​ក្នុង​របៀបវារៈ​ស្តីពី​សន្តិភាព ឯកឧត្តម ប្រាក់ សុខុន បាន​រំលឹក​ឡើងវិញ​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​អាស៊ាន​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អគ្គលេខាធិការ ស្តីពី​សកម្មភាព​សម្រាប់ ថែរក្សា​សន្តិភាព​(A4P) ។

​ ​ជាមួយគ្នានេះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​សេចក្តីសម្រេច​លេខ ១៣២៥ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពី​របៀបវារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ (WPS) ឯកឧត្តម ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​ការរួមចំណែក​របស់​ក​ម្ពុ​ជា​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា អន្តរជាតិ​នេះ តាមរយៈ​ការបង្កើន​ការចូលរួម​របស់​ស្ត្រី​កម្ពុជា​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ប្រតិបត្តិការ ថែរក្សា​សន្តិភាព​នៅតាម​តំបន់​មួយចំនួន​នៅលើ​ពិភពលោក បើទោះបីជា​មានការ​គំរាមកំហែង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​–១៩ ក្តី​។​

​ ​សូម​ជម្រាបជូន​បន្ថែមថា កិច្ចប្រជុំ​ខាងលើនេះ​បានកត់សម្គាល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​ផែនការ​សកម្មភាព​អាស៊ាន​-​អង្គការ សហប្រជាជាតិ (២០១៦–២០២០) និង​បានអនុម័ត​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១–២០២៥​។ កិច្ចប្រជុំ​នេះ បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​៕ ​អត្ថបទ​៖ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm