ក្រសួងការពារជាតិកម្ពុជាត្រៀមឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តរួចជាស្រេចសម្រាប់ជួយពលរដ្ឋជួបបញ្ហាគ្រោះមហន្តរាយ

2021/05/31 08:00:44 pm        249

ភ្នំពេញ ៖ ខណៈរដូវវស្សាខិតជិតមកដល់នោះ ក្រសួងការពារជាតិកម្ពុជាបានត្រៀមឧបករណ៍ដូចជាឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តធន់ធ្ងន់ និងរថយន្តសង្រ្គោះបន្ទាន់រួចជាស្រេច ដើម្បីអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជួបបញ្ហាគ្រោះធម្មជាតិដែលកើតចេញជាយថាហេតុណាមួយនោះ។

 នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំមួយនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីត្រៀមបំរុងការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ នៅក្នុងរដូវវស្សា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុណាមួយនាពេលខាងមុខនេះដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

ឯកឧត្តមនាយឧត្តមសេនីយ៍បានលើកឡើងទៀតថា គណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និង សម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលានោះ។

នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ម៉ឹង សំផនជំរុញដល់ បណ្តាអង្គភាពពាក់ព័ន្ធ និង ការងារសង្គ្រោះគ្រោះមហន្តរាយទាំងអស់ ត្រូវពិនិត្យឧបករណ៍ សម្ភារៈប្រើប្រាស់ ដែលមានឲ្យបានត្រឹមត្រូវ ដូចជា«ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពមរដ្ឋ អោយបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងជា យកថាហេតុ»។

នៅក្នុងកិច្ចប្រជុំឱកាសនោះដែល បណ្តាលអង្គភាពជំនាញដែលមានការពាក់ពន្ធ័ បានរាយការណ៍ជូនអង្គប្រជុំអំពីការត្រៀមលក្ខណៈរបស់ខ្លួនទាំងកំលាំង និង មធ្យោបាយសំភារៈដែលខ្លួនមាន ព្រមទាំងបានធ្វើការហ្វឹកហ្វឺនថែមទៀត ក្នុងការត្រៀមលក្ខណៈជួយសង្ក្រោះគ្រោះមហន្តរាយក្នុងឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ម៉ឹង សំផន បានរំពឹងថា គ្រប់បណ្តាលអង្គភាពជំនាញរបស់ កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ពន្ធ័ទាំងអស់ នឹងត្រៀមខ្លួនអនុវត្តនូវភារកិច្ចជួយសង្រ្គោះគ្រោះមហន្តរាយនៅក្នុងរដូវវស្សាឆ្នាំ ២០២១នេះឲ្យសំរេចបានលទ្ធផលល្អតាមការណែនាំរបស់រាជរដ្ឋភិបាល ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់បំផុតផងដែរ៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm