
ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប បាននិយាយ នៅថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) នេះ ថា សហភាពអឺរ៉ុប (EU) មិនមានគោលបំណងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិននោះទេ បើទោះបីជាប្លុកនេះ កំពុងចាត់វិធានការ ដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ច និងហានិភ័យក៏ដោយ ប៉ុន្តែប្រទេសចិន អាចធ្វើកិច្ចការឲ្យបានច្រើន» ដើម្បីជួយធ្វើឲ្យការយល់ឃើញពីហានិភ័យនេះមានកាន់តែទាប។
សហភាពអឺរ៉ុបបានត្អូញត្អែរជាយូរមកហើយអំពីកង្វះនូវសមរភូមិប្រកួតប្រជែងស្មើភាពគ្នា ក្នុងប្រទេសចិន និងការលើកកម្ពស់នយោបាយនៃបរិយាកាសអាជីវកម្ម។ ក្តីបារម្ភបានប្រែក្លាយទៅជាការប្រុងប្រយត្ន័ បន្ទាប់ពីមាននូវជំហានរបស់ទីក្រុងប៉េកាំង ក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ទោះបីជាមានសង្រ្គាមនៅប្រទេសអ៊ុយក្រែនក៏ដោយ។
ក្នុងសុន្ទរកថានៅឯសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង ស្នងការពាណិជ្ជកម្មអឺរ៉ុបលោក Valdis Dombrovskis បានថ្លែងថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់អឺរ៉ុបជាមួយប្រទេសចិនមានភាពស៊ីជម្រៅ ប៉ុន្តែប្រទេសចិន «អាចធ្វើកិច្ចការឲ្យបានច្រើន ដើម្បីជួយធ្វើឲ្យការយល់ឃើញរបស់យើងអំពីហានិភ័យនេះមានកាន់តែតិចទៅៗ»៕