អាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបដិសេធសំណើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដើមម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដោយចង្អុលបង្ហាញពីការព្រួយបារម្ភអំពីកំណត់ត្រារបស់ទីក្រុងតេអេរ៉ង់ រួមទាំងការឃុំខ្លួនអតីតពលរដ្ឋអាមេរិកផងដែរ។
តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) បានព្យាយាមធ្វើដំណើរទៅទស្សនាផ្នែកនៃផលប្រយោជន៍កុងស៊ុលរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
អ្នកនាំពាក្យ Matthew Miller បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«ពួកគេ បានធ្វើសំណើនេះ ហើយវាត្រូវបានបដិសេធដោយក្រសួងការបរទេស» ។
លោក បាននិយាយថា៖«យើងមានកាតព្វកិច្ចអនុញ្ញាតឲ្យមន្ត្រីអ៊ីរ៉ង់ និងមន្ត្រីរដ្ឋាភិបាលបរទេសផ្សេងទៀតធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កសម្រាប់កិច្ចការរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែយើងមិនមានកាតព្វកិច្ចអនុញ្ញាតឲ្យពួកគេ ធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននោះទេ៕

