អាមេរិក និងកេនយ៉ា ចុះកិច្ចព្រមព្រៀងការពារជាតិ នៅមុនការគ្រោងដាក់ពង្រាយសន្តិសុខនៅប្រទេសហៃទី

2023/09/26 03:55:43 pm        381

អាមេរិក៖ សហរដ្ឋអាមេរិក និងប្រទេសកេនយ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិកាលពីថ្ងៃចន្ទ ដែលនឹងឃើញប្រទេសអាហ្វ្រិកខាងកើត ទទួលបានធនធាន និងការគាំទ្រសម្រាប់ការដាក់ពង្រាយសន្តិសុខ   ខណៈដែលខ្លួនបានត្រៀមខ្លួន ដើម្បីដឹកនាំបេសកកម្មរក្សាសន្តិភាពពហុជាតិទៅកាន់ប្រទេសហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាល។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិកេនយ៉ា លោក អាដែន ឌូអាល (Aden Duale) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចប្រជុំមួយក្នុងរដ្ឋធានី ណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា។ កិច្ចព្រមព្រៀងនេះ នាំផ្លូវទំនាក់ទំនងការពារជាតិរបស់ប្រទេសក្នុង  រយៈពេល៥ឆ្នាំខាងមុខ ខណៈសង្គ្រាមនៅអាហ្វ្រិកខាងកើតប្រឆាំងនឹងក្រុមជ្រុលនិយមអាល់កៃដា ដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមអាល់សាបាប ( al-Shabab)កាន់តែខ្លាំងឡើង។

លោកអូស្ទីន បានថ្លែងអំណរគុណដល់ប្រទេសកេនយ៉ា ដែលបានស្ម័គ្រចិត្តដឹកនាំកងកម្លាំងពហុជាតិហៃទី ហើយបានរំលឹកឡើងវិញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការជាមួយសភា ដើម្បីទទួលបានមូល   និធិចំនួន១០០លានដុល្លារ ដែលខ្លួនបានសន្យានៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ។

លោកបាននិយាយថា ពិភពលោកទាំងមូល គួរតែធ្វើតាមការប្តេជ្ញាចិត្តរបស់កេនយ៉ាចំពោះសន្តិសុខសកល ហើយ «បង្កើន និងផ្តល់បុគ្គលិក បរិក្ខារ ជំនួយ ការបណ្តុះបណ្តាល និងការផ្តល់មូលនិធិបន្ថែមទៀត»៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm