អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកមួយចំនួននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។ អ្នកជំនាញចិនមួយចំនួនបាននិយាយថា មិនសមហៅជំនួបនេះថាជា ការស្វាគមន៍ដំណើរទេសចរណ៍ ទេ គួរតែហៅថាជា ដំណើរកម្សាន្តលាងខួរក្បាល ព្រោះថាគោលដៅចុងក្រោយរបស់រដ្ឋាភិបាលអាមេរិកគឺ ធ្វើឲ្យក្លាយជាឧបករណ៍ និងយោធាក្នុងតំបន់ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ខ្លួន ដែលធ្វើឱ្យវាក្លាយជាចំណុចសំខាន់មួយនៅ អឌ្ឍគោលខាងត្បូង ដើម្បីធ្វើឱ្យឥទ្ធិពលរបស់ចិនចុះខ្សោយ ខណៈការបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិកមិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិស័យដូចជាយោធា និងសន្តិសុខផងដែរ។
អ្នកជំនាញមួយចំនួនបាននិយាយថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងផ្តោតលើប្រធានបទដូចជា ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការបើកស្ថានទូត ការសន្យាការវិនិយោគថ្មីលើហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងតាមរយៈខ្សែកាបិ៍ក្រោមសមុទ្រ និងមួយចំនួនដែលអាចប្រើជាមធ្យោបាយសំខាន់ក្នុងការលាបពណ៌ប្រទេសចិន។ អ្នកជំនាញក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងដែរថា មេដឹកនាំកោះប៉ាស៊ីហ្វិកនឹងធ្លាក់ចូលទៅក្នុងអន្ទាក់"ការនិទានរឿងដែលផ្តោតលើប្រទេសចិន" ជាពិសេសនៅពេលមេដឹកនាំកោះសូឡូម៉ុង (Solomon) សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូលនេះ ហើយនាយករដ្ឋមន្ត្រីវ៉ានវ៉ាអាទូ (Vanuatu) នឹងមិនចូលរួមទេ ដែលបង្ហាញថាប្រទេសក្នុងតំបន់ មិនមានឆន្ទៈ ចូលរួមស្របពេលការប្រជែងគ្នារវាងអាមេរិក និងចិន។
លោក Biden សន្យាផ្ដល់ជំនួយចំនួន៤០លានដុល្លារបន្ថែមទៀតដល់បណ្ដាកោះប៉ាស៊ីហ្វុក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិន។នាយករដ្ឋមន្ត្រីកោះ សូឡូម៉ុង លោក ម៉ាណាសេ សូហ្គាវ៉ារ៉េ (Manasseh Sogavare) ថ្មីៗនេះបានកោតសរសើរគំនិតផ្តួចផ្តើមដែលស្នើឡើងដោយប្រទេសចិន រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលនៅក្នុងសុន្ទរកថារបស់លោកទៅកាន់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ៕

