កីឡាការិនីវ័យទើបតែ ៩ ឆ្នាំហ្វីលីពីន Mazel Paris Alegado បានក្លាយជាអត្តពលិកវ័យក្មេងបំផុតដែលចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី។
Mazel Alegado ថ្វីបើមិនបានស្ថិតក្នុងតារាងមេដាយ តែជាការបង្ហាញនូវសេចក្តីក្លាហាន ប្រកួតជាមួយគូប្រកួតដែលមានវ័យច្រើនជាង និងយ៉ាងហោចណាស់ទទួលបានចំណាត់ថ្នាក់លេខ ៧ ក្នុងការប្រកួតវិញ្ញាសាកីឡា ជិះក្តារបន្ទះ (Skateboard)។

ប្រភេទកីឡាមួយនេះ មេដាយមាសបានទៅកីឡាការិនីជប៉ុន Hinano Kusaki ដោយរកបានពិន្ទុខ្ពស់ជាងគេ ៨៨.៨៧ ខណៈមេដាយប្រាក់ និងសំរិទ្ធសុទ្ធតែបានទៅម្ចាស់ចិន។
ចំណែកផ្នែកបុរសវិញ កីឡាករចិន Chen Ye ជាអ្នកឈ្នះមេដាយមាសដោយរកបានពិន្ទុខ្ពស់បំផុត ៨៤.៤១ ខណៈមេដាយប្រាក់និងសំរិទ្ធបានទៅកីឡាករជប៉ុនទាំងពីររូប៕ អត្ថបទ៖នាង សុភាវុធ


