ជោគវាសនាក្រុមបាល់ទាត់ឈើតុំ-ខេត្តពោធិ៍សាត់ នឹងដឹងនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះហើយ បន្ទាប់ពីជំនួបកាត់សេចក្ដីក្នុងពូលC ជាមួយក្រុម ខេត្តបន្ទាយមានជ័យ ដោយពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីឡើងវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ ។
នេះគឺជាការប្រកួតបង្គ្រប់កិច្ចសប្ដាហ៍ទី១៧ ហើយក៏ជាជំនួបចុងក្រោយក្នុងពូលC ផងដែរ ។ បច្ចុប្បន្នខេត្តឧ្តរមានជ័យ ដែលរកបាន ៦ពិន្ទុ គឺអស់ឱកាសឡើងវគ្គ ១៦ក្រុមចុងក្រោយហើយ នៅឡើយក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដែលមាន ១២ពិន្ទុ ចាញ់ប្រៀបក្រុមឈរលេខ២ យុវជនខេត្តបាត់ដំបង មាន ១៤ពិន្ទុ តែក្រុមឈើតុំ នៅសល់ ១ប្រកួតក្នុងដៃ ។

ដូច្នេះប្រកួត នារសៀលថ្ងៃពុធនេះ ពិតជាសំខាន់ ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គបន្ដជាមួយខេត្តបន្ទាយមានជ័យ ពោលគឺក្រុមឈើតុំ ត្រូវការឈ្នះខេត្តឧត្តរមានជ័យដាច់ខាត ទើបពួកគេអាចឡើងវគ្គបន្ដ ខណៈបើស្មើ ឬចាញ់ ឱកាសមាសនេះ នឹងធ្លាក់ទៅក្រុមយុវជនខេត្ដបាត់ដំបងតែម្ដង ។
ទន្ទឹមជាមួយគ្នាដែរ នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះ ក៏មានជំនួនបង្គ្រប់សប្ដាហ៍ទី១៨ ចំនួន ២គូទៀតផងដែរ រវាងខេត្តកណ្ដាល ជាមួយខេត្តស្វាយរៀង ដែលជាជំនួបបង្គ្រប់កិច្ចពូលB បន្ទាប់ពីក្រុមទាំងពីរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ និងជំនួបរវាងក្រុមកំពូលតារាងពូលD ក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ និងក្រុមឈរលេខរៀងទី៣ រតនគីរីដែលត្រូវការឈ្នះឡើងវគ្គបន្ត៕
