ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ស្នើ​ឡើង​នូវ​ទស្សន​ផ្ទាល់​ខ្លួន​ចំនួន​ ០៦​ចំណុច​ សម្រាប់​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បៃតង

2021/06/01 04:49:33 am        444

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឡើង​នូវ​ទស្សន​ផ្ទាល់​ខ្លួន​ចំនួន ៦​ចំណុច ទៅ​មេដឹកនាំ​ពិភព​លោក​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បៃតង និង​ឈាន​ទៅ​សម្រេច​បាន​តាម​គោលដៅ​សកល​ឆ្នាំ​២០៣០​ខាង​មុខនេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​សម្ដេច​ទាំង ៦ចំណុច​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​វេទិកា​ភាព​ជា​ដៃ​គូ​សម្រាប់​ការ​អភិវឌ្ឍ​បៃតង និង​គោល​ដៅ​សកល​ឆ្នាំ​២០៣០ ដែល​ត្រូវ​បាន​រៀបចំដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​នៅ​យប់​នេះ។

ក្នុង​វេទិកា​នោះ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ស្ដារឡើង​វិញ​នូវ​​ការ​អភិវឌ្ឍ​បៃតង​ពី​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ មេដឹកនាំ​ពិភព​លោក គួរ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​បើក​ចំហ​ពាណិជ្ជគម្ម​អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​ពង្រឹង និង​ពង្រីក​យន្តការ​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ​ ពាក់​ព័ន្ធ​នឹង​ការ​អអភិវឌ្ឍប្រកបដោយ​ចីរភាព និង​ការ​លើក​កម្ពស់​ការ​បញ្ច្រាប​ទស្សនទាន​បៃតង​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៃ​វិស័យ​នានា។

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បៃតង សម្ដេច​តេជោ ហ៊ុន សែន ក៏​ឡើង​ផង​ដែរ​នូវ​យន្តការ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ និង​ឯកជន ដែល​សម្ដេច​ចាត់​ទុក​ជា​វិធីសាស្ត្រ​កៀរ​ធរ​ធនធាន​បន្ថែម​សម្រាប់​ធានា​ដល់​សកម្មភាព​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​លើក​ទឹក​ចិត្ត ដើម្បី​ជំរុញ​វិស័យ​ធុរកិច្ច​ឱ្យ​វិនិយោគ​លើ​ធុរកិច្ច​បៃតង ដូចជា​បច្ចេកវិទ្យា​បៃតង និង​ថាមពល​កកើត​ឡើង​វិញ​ជាដើម។

មេដឹកនាំ​កម្ពុជា បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​បៃតង ត្រូវ​ការ​ការ​ជំរុញ​ឱ្យ​មាន​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បៃតង និង​​ដោះ​ស្រាយ​គម្លាត​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​តាម​រយៈ​ការ​លើក​កម្ពស់​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព។

ចំណែក​ឯ​ចំណុច​ទី​៦​វិញ សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​នូវ​ការ​លើក​កម្ពស់​លទ្ធភាព​កាត់​បន្ថយ និង​ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​តាម​រយៈ​យន្តការ​អភិរក្សា​ធនធាន​ធម្មជាតិ ការ​អភិវឌ្ឍ​ទីក្រុង និង​ឧទ្យាន​បៃតង និង​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ខាង​ផ្នែក​ស្រាវ​ជ្រាវ ដើម្បី​​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm