សហរដ្ឋអាមេរិក និងចិន បង្កើនការវិនិយោគទុនលើបច្ចេកវិទ្យាទីអវកាស ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ

2023/09/26 08:19:58 pm        560

ប្រធានអង្គការណាសា លោក Bill Nelson បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាសជាមួយចិន ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ ។ នៅក្នុងបទសម្ភាសជាមួយ BBC លោក Nelson និយាយថា លោកចង់ឲ្យប្រាកដថា ពួកយើងត្រូវតែទៅដល់ទីនោះមុនគេ ។

សេចក្តីអធិប្បាយរបស់លោក នឹងធ្វើឲ្យគេនឹកឃើញដល់កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០ ពេលដែលអង្គការណាសា ចូលរួមប្រកួតប្រជែងជាមួយសហភាពសូវៀត ។ ប៉ុន្តែពាក់កណ្តាលសតវត្សរ៍ក្រោយមក អង្គការណាសា នឹងជួលក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារឲ្យបានច្រើនជាងនេះបន្ថែមទៀត ។

លោក Nelson និយាយថា ពួកគេសំខាន់ ពីព្រោះថា វានឹងអនុញ្ញាតឲ្យមានការរួមចំណែកចំណាយច្រើន ហើយសម្រាប់អង្គការណាសា នឹងប្រើប្រាស់គំនិតឆ្នៃប្រឌិតរបស់សហគ្រិននៅក្នុងវិស័យឯកជន ។

លោកចង់សំដៅលើក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលត្រូវបានផ្តល់កិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទកាលពីឆ្នាំ ២០២១ ហើយនិងផលិតរ៉ុក្កតដែលមានកម្លាំងខ្លាំងបំផុតពុំធ្លាប់ដែលបានផលិតកាលពីមុន ។

ក្រុមហ៊ុនឯកជនដទៃទៀត នឹងយល់ឃើញផងដែរពីអត្ថប្រយោជន៍នៃការប្រកួតប្រជែងនៅទីអវកាស ។ កាលពីដើមខែនេះ ទីភ្នាក់អវកាសរបស់សហរដ្ឋអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,៤ពាន់លានដុល្លារជាមួយក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos ដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទ ។

ទាំងនោះគឺជាក្រុមហ៊ុន ២ដែលរកបានអត្ថប្រយោជន៍ពីការផ្តល់មូលនិធិរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិក ។ វាគឺជាប្រាក់ដែលត្រូវចំណាយលើបច្ចេកវិទ្យាទីអវកាស យ៉ាងហោចណាស់ក៏ដើម្បីព្យាយាមបន្តនាំមុខចិន ស្របពេលដែលកើតមានភាពតានតឹងខ្លាំងជាងមុនរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ។

សូមបញ្ជាក់ថា កាលពីចុងខែសីហាកន្លងទៅ ឥណ្ឌាបានក្លាយជាប្រទេសទី ៤នៅលើពិភពលោក សម្រេចបានការចុះចតនៅលើឋានព្រះច័ន្ទ ហើយនិងជាប្រទេសលើកដំបូងគេ ដែលបានឡើងដល់ប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ធ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        349
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        348
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        339

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm