ពានរង្វាន់ Svay Rieng Cup U18 រកឃើញបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយ

2023/09/26 08:36:20 pm        746

ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ(Svay Rieng Cup U18) ឆ្នាំ​២០២៣​ បានបញ្ចប់វគ្គជម្រុះតាមពូល និងរកឃើញបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយហើយ បន្ទាប់​ពី​ឆ្លង​កាត់ការប្រកួតជាង ១ខែកន្លងមក ។

ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមាន​ក្រុម​យុវជន​រមាសហែក បានយកឈ្នះក្រុមយុវជនចុងព្រែក ៦-១ ដើម្បីរក្សាកំណត់ត្រាឈ្នះ ៣ប្រកួត​ជាប់​គ្នា​ក្នុងពូល (ង) ។ រីឯក្រុម ស.ស.យ.ក ស្រុកស្វាយទាប បានយកឈ្នះក្រុមបាទី ៤-២ ដើម្បី​ទទួល​បានកៅអីវគ្គបន្ដ ។

ចំណែកក្រុមដារ៉ូពិទូ Sport FC បានយកឈ្នះក្រុមយុវជនតាពៅ ៣-១ និងក្រុម Never Win ​បាន​​យក​ឈ្នះ​ក្រុម ស.ស.យ.ក ស្រុកចន្ទ្រា ២-០ ។ ជ័យជម្នះនេះ នាំឲ្យក្រុមទាំងពីរ ទទួល​បាន​កៅ​​អី​វគ្គ​បន្ដរៀងៗខ្លួន ។

សម្រាប់បេក្ខភាពត្រូវបានរកឃើញឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ រួមមានពូល (ក) ក្រុម​យុវជន​សាមគ្គី ឈរលេខ១ និងក្រុមត្រកួនទែក ឈរលេខ២ ។ ពូល (ខ) ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង​ U18 ឈរលេខ១, ក្រុមពូប្រុស លីង គួយ ឈរលេខ២ និងក្រុម United SEZ ឈរលេខ៣ ។ ពូល (គ) ក្រុម Blue Dragon ឈរលេខ១, ក្រុម Red Bull ឈរលេខ២ និងក្រុម Never Win​ ឈរ​លេខ៣។

ពូល (ឃ) ក្រុម M.S.T FC ឈរលេខ១ ក្រុមត្នោត FC ឈរលេខ២ និងក្រុមដារ៉ូពិទូ Sports FC ឈរលេខ៣ ។ ពូល (ង) ក្រុមយុវជនរមាសហែក ឈរលេខ១, ក្រុមយុវជនគគីសោម ឈរ​លេខ​២ និងក្រុមសាលាចំរើនសូនីតា ឈរលេខ៣ និងពូល (ច) ក្រុម ស.ស.យ.ក ស្រុក​កំពង់រោទិ៍ ​ឈរលេខ១ និងក្រុម ស.ស.យ.ក ស្រុកស្វាយទាប ឈរលេខ២ ។ វគ្គ ១៦ក្រុម​ចុង​ក្រោយ​ នៃ​ពានរង្វាន់ Svay Rieng Cup U18 គ្រោងនឹងធ្វើការប្រកួតនាពេលឆាប់ៗខាងមុខនេះ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm