ចិនប្រឆាំងការពង្រីកខ្លួនតាមទំនើងចិត្តនៃសម្ព័ន្ធភាពយោធា ខណៈអាមេរិកបង្កើនទំនាក់ទំនងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក

2023/09/26 09:04:37 pm        430

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃអង្គារ (២៦ កញ្ញា) នេះថា ទីក្រុងប៉េកាំងប្រឆាំងនឹង «ការពង្រីកសម្ព័ន្ធមិត្តយោធាតាមទំនើងចិត្ត» ដែលជាការព្រមានចុងក្រោយបង្អស់ ខណៈគូប្រជែងក្រុងវ៉ាស៊ីនតោន បង្កើនទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចិនបានព្រមានជាយូរមកហើយថា កិច្ចខិតខំប្រឹងប្រែងណាមួយក្នុងការបង្កើតសម្ព័ន្ធភាពយោធា ដូចអង្គការណាតូ នៅអាស៊ីប៉ាស៊ីហ្វិក នឹងមានតែការបង្កជាជម្លោះប៉ុណ្ណោះ។ ចិនក៏បានលើកឡើងផងដែរថា ការពង្រីកយ៉ាងឆាប់រហ័សរបស់ប្លុកនៅអឺរ៉ុបខាងកើត គឺជាផ្នែកមួយនៃមូលហេតុចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលខ្លួនបដិសេធមិនថ្កោលទោស។

លោក វ៉ាង បាននិយាយថា ទីក្រុងប៉េកាំងនឹងស្វែងរក «ការដោះស្រាយភាពខុសគ្នា និងជម្លោះរវាងប្រទេសនានា តាមរយៈការសន្ទនា និងការពិគ្រោះ» ដោយមិនបានបញ្ជាក់អំពីប្រជាជាតិណាមួយ ដែលកំពុងចោទសួរនៅក្នុងករណីនោះឡើយ។

លោក វ៉ាង ក៏បានបដិសេធមិនបញ្ជាក់ថា តើលោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយសមភាគីអាមេរិកលោក ចូ បៃដិន ឬយ៉ាងណានោះទេ។ សូមបញ្ជាក់ថា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។

ការលើកឡើងរបស់លោក វ៉ាង បានធ្វើឡើងនៅពេលដែលលោកបានបង្ហាញពីកម្មវិធីទូលំទូលាយមួយ ដែលដាក់ចេញនូវគោលដៅគោលនយោបាយការបរទេសរបស់ទីក្រុងប៉េកាំង សម្រាប់ឆ្នាំខាងមុខនេះផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm