អគ្គមេបញ្ជាការកងទ័ព៖ កម្លាំងពិសេសប្រឆាំងភេរវកម្មត្រូវហ៊ានពលីគ្រប់យ៉ាង ដើម្បីជាតិនិងប្រជាជន

2023/09/26 09:15:37 pm        666

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន​ផ្តាំទៅកាន់មេបញ្ជាការ បញ្ជាការដា្ឋនជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវតែហ៊ានពលីគ្រប់បែប​យ៉ាងទាំងអស់ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានពិសសប្រឆាំង​ភេរវកម្ម នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ​នាយឧត្តមសេនីយ៍ ​វង្ស ពិសេន​ បានលើក ឡើងថា ​ក្នុងនាមបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ​ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជូន «ដោយ​ក្នុងនោះ​ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា​ ព្រះមហាក្សត្រ លើកកម្ពស់​មនសិការ​ស្នេហាជាតិ ​ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ​គោរព​ឱ្យបានម៉ឺងម៉ាត់​ នូវបទបញ្ជា ​លក្ខន្តិកៈ បទវិន័យ​ទូទៅរបស់កងយោធពលខេមរភូមិន្ទ ​និង​គោរពច្បាប់​នានារបស់រដ្ឋ ហ៊ានធ្វើពលិកម្ម​គ្រប់បែបយ៉ាង ដើម្បីការពារជាតិ​ និងការពាររាជរដ្ឋាភិបាល។ ​ត្រូវពង្រឹង​ការងារអប់រំចិត្តសាស្ត្រ អត្តចរិត​ វិន័យ សីលធម៌ អនុវត្តយ៉ាង​ម៉ឺងម៉ាត់​តាមការដឹកនាំរបស់ថ្នាក់លើ សំដៅធានា​បាននូវភាពស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល»។

នាយឧត្តមសេនីយ៍ ​ក៏បានផ្តាំដល់មេបញ្ជាការអង្គភាពថ្មី ​ដែលបានធ្វើការប្រកាសនាពេលនេះ ត្រូវបន្តភក្តីភាពឥតងាករេចំពោះជាតិ សាសនា ​ព្រះមហាក្សត្រ ​ពិសេសចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបន្តខិតខំយកចិត្តទុកដាក់ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ដឹកនាំអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំង​ពិសេសប្រឆាំង​ភេរវកម្ម ឱ្យកាន់តែរឹងមាំរៀបរយ រួមចំណែកកសាងអភិវឌ្ឍន៍​កងយោធពលខេមរភូមិន្ទ ​ក៏ដូចជាប្រទេសជាតិឱ្យកាន់​តែរីកចម្រើនផងដែរ។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ​អគ្គមេបញ្ជាការកងទ័ព ​រំលេចស្នាដៃ​របស់អង្គភាព​ប្រឆាំង​ភេរវកម្មថា​បានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចសហការការពាររាជធានីភ្នំពេញ និងបណ្តា​ខេត្តជាប់​សមុទ្រឱ្យមាន​ សុខសុវត្ថិភាព និងត្រៀមដោះស្រាយគ្រប់យថាហេតុ​ដែលកើត​មានអំពើភេរវកម្មតាមគ្រប់រូបភាព​ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ​បានបំពេញភារកិច្ច សម្រេច​បានស្នាដៃធំៗជូនជាតិ​ និងប្រជាជនកម្ពុជា ​រួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ​សន្តិសុខ ​រក្សាស្ថិរភាពសង្គមជាតិ ​និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់​ខ្ពស់ជាតិ​ និងអន្តរជាតិបានល្អប្រសើរផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm