អ៊ុយក្រែន ៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានថ្លែងថា សង្គមអាល្លឺម៉ង់ នៅតែបន្តគាំទ្រអ៊ុយក្រែន។
នៅពេលត្រូវបានសួរថាតើការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែន មានភាពយឺតយ៉ាវ ដោយសារបញ្ហាសេដ្ឋកិច្ចដែរឬទេ លោកស្រី Baerbock បានឆ្លើយតបយ៉ាងម៉ឺងមាត់ថា«ទេ» ។
លោកស្រី Baerbock បាននិយាយថា៖« នៅក្នុងពេលវេលាបែបនេះ អ្នកត្រូវតែធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីគាំទ្រអ៊ុយក្រែន» ដោយបន្ថែមថា វាជាការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ក្នុងការស្វែងរកដំណោះស្រាយ និងបង្កើតកម្មវិធីសង្គម ដើម្បីដោះស្រាយគុណវិបត្តិសេដ្ឋកិច្ច។
អាល្លឺម៉ង់ជាប្រទេសផ្តល់ជំនួយយោធាធំជាងគេលើពិភពលោកដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ នៅពេលរុស្ស៊ី ចាប់ផ្តើមការឈ្លានពានពេញទំហឹង អាល្លឺម៉ង់ក៏ពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីប្រទេសរុស្ស៊ីផងដែរ។
