ក្រសួងការពារជាតិបំប៉នមន្ត្រីទាហាន៨៩ថ្ងៃដើម្បីគ្រប់គ្រងថែរក្សាការចរាចរថវិកា

2023/09/26 10:49:11 pm        107

ភ្នំពេញ ៖ នាយទាហាន នាយទាហានរងដែលកំពុងធ្វើការងារជំនាញនៅតាមបណ្ដាកងឯកភាពនានាជាច្រើនរូប ត្រូវបានហ្វឹហ្វឺន បំប៉នបន្ថែមលើជំនាញហិរញ្ញវត្ថុរយះពេល៨៩ថ្ងៃ ដើម្បីយល់ដឹងពីការធានា ការគ្រប់គ្រងថែរក្សានូវរាល់ថវិកា ដែលចរាចរ ក្នុងកងយោធពលខេមរភូមិន្ទឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។

យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គ នាយក ដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានឱ្យដឹងថា គោលបំណងដែលក្រសួងការពារជាតិ នៃវគ្គបំប៉នជំនាញហិរញ្ញវត្ថុនេះដល់នាយទាហាន នាយទាហានរងដែលកំពុង ធ្វើការងារជំនាញនៅតាមបណ្ដាកងឯកភាព ស្របតាមផែន ការកែទម្រង់កងយោធពលខេមរភូមិន្ទុ លើវិស័យអភិវឌ្ឍន៍ធនធាន មនុស្ស នេះមានរយៈពេល៨៩ ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែ កញ្ញា.ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ ។ កម្មសិក្សាការីគឺជ្រើសរើសចេញពីនាយទាហាន នាយ ទាហានរង កំពុងបម្រើការងារជំនាញហិរញ្ញវត្ថុ តាមកងឯក ភាពដែលមានអាយុមិនលើសពី ៤០ ឆ្នាំមានកាយសម្បទា មាំមួន និងកម្រិតវប្បធម៌សមល្មមចំនួន ៩៥ នាក់ ។ ក្នុងនោះផងដែរ នាយកដ្ឋានហិរញ្ញ វត្ថុទទួលគ្រប់ គ្រងថ្នាក់បំប៉ន ចាប់ពីពេលបើករហូតដល់ចប់ និងចេញលិខិតបញ្ជាក់ ការសិក្សាជូនចំពោះកម្មសិក្សាការី ដែលប្រឡងជាប់ជាស្ថាពរនិងប្រថាប់ត្រាដោយក្រសួង ការពារជាតិ ។សូមជម្រាបថា នៅក្នុងឱកាសការបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ ៤កាលពីថ្ងៃទី២៥កញ្ញាមកនេះ ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយកស្ដីទី អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួង ការពារជាតិថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងវគ្គបំប៉នជំនាញ ហិរញ្ញវត្ថុស្របតាមកំណែទម្រង់របស់កងយោធ ពលខេមរភូមិន្ទ បាននឹងកំពុងស្ដារអភិវឌ្ឍន៍ប្រទេសឲ្យមាន ការរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែកកងយោធ ពលខេមរភូមិន្ទ អនុវត្តយ៉ាងសកម្មលើបន្ទាត់នយោបាយ របស់រាជរដ្ឋាភិបាលសម្រេចនូវជោគជ័យជាច្រើនឥតគណនា ។ ពិសេសការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រនៃកំណែ ទម្រង់របស់ខ្លួន បាននឹងកំពុងបោះជំហានចូលក្នុងសហ គមន៍អាស៊ាន តំបន់និងលើពិភពលោក នាំមកនូវកិច្ចសហ ប្រតិបត្តិការនយោបាយ សន្តិភាពនិងការអភិវឌ្ឍ ។ ឯកឧត្តមអគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានភស្តុភារ- ហិរញ្ញវត្ថុក្រសួងការពារជាតិ បន្តថា: ក្នុងនីតិកាលទី ៧ របស់រដ្ឋសភា សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឲ្យដំណើរការកម្មវិធីគោលនយោបាយជាអត្ថិភាពទាំង ៦ មានជាអាទិ៍ដូចជា: ផ្ដល់ការថែទាំសុខភាពបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ជំនួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញទីផ្សារកសិផល ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មដល់ឃុំ-សង្កាត់ ។ ដូច្នេះក្នុងរយៈពេល ៣ ខែនេះ សិក្ខាកាមទាំងអស់ពិតជាប្រឹងប្រែងក្រោមការបង្ហាត់បង្ហាញពីលោកគ្រូ ដែលជ្រើសរើសចេញពីនាយទាហានជំនាញ ក្នុងនាយកដ្ឋានហិរញ្ញវត្ថុ ឆ្លងកាត់សាលាត្រឹមត្រូវ និងមានបទពិសោ ធន៍មិនតិចជាង ២០ ឆ្នាំ ។ ក្នុងនោះផងដែរ តំណាងកម្មសិក្សាការីម្នាក់ បានប្ដេជ្ញាចិត្តថានឹងខិតខំក្រេប ជញ្ជក់នូវចំណេះ ជំនាញទាំងនេះ យកទៅអនុវត្តនៅកង ឯកភាពរបស់ខ្លួនឲ្យបានល្អប្រសើរផងដែរ ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm