
សមាជិព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Bob Menendez កាលពីថ្ងៃចន្ទម្សិលមិញ និយាយថា លោកនឹងមិនទៅណានោះទេ ក្រោយក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់រូបលោក និងភរិយាលោកថាបានទទួលយកសំណូកពីក្រុមធុរកិច្ចរដ្ឋ New Jersey ចំនួន ៣នាក់ ដោយរូបលោកជំទាស់ការអំពាវនាវពីក្រុមដឹកនាំឈ្នះឆ្នោតមួយចំនួននៅក្នុងគណបក្សផ្ទាល់ខ្លួនរបស់លោក ឲ្យលាលែងពីតំណែង ។
លោកនិយាយថា ដល់អ្នកដែលប្រញាប់ប្រញាល់វាយតម្លៃ អ្នកធ្វើបែបនេះ ដោយផ្អែកលើអង្គហេតុការពិតមានដែនកំណត់ ទម្លាក់កំហុសដោយរដ្ឋអាជ្ញាធរ ត្រូវតែគិតតាមដែលអាចធ្វើទៅបាន ។ ខ្ញុំដឹង ត្រូវចាំថាជួនកាលក្រុមរដ្ឋអាជ្ញានៅមានខុស គួរឲ្យសោកស្តាយខ្លាំងណាស់ ។
គួរឲ្យដឹងថា ការស៊ើបអង្កេតចុងក្រោយនេះ គឺជាលើកទី ៣ហើយដែលលោក Menendez ស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមរដ្ឋអាជ្ញាសហព័ន្ធ បើទោះបីជារូបលោក ពុំធ្លាប់ត្រូវបានកាត់ទោសក៏ដោយ ។
សមាជិកព្រឹទ្ធសភានៅរដ្ឋ New Jersey រូបនេះ បានលាលែងពីតំណែងរបស់លោកបណ្តោះអាសន្ន ជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាដ៏មានអំណាច ក្រោយក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់លោក Menendez បានទទួលយកដុំមាស និងប្រាក់រាប់ម៉ឺនដុល្លារ ជាការដោះដូរនឹងការប្រើប្រាស់ឥទ្ធិពលរបស់លោកលើជំនួយទៅកាន់រដ្ឋាភិបាលអេហ្ស៊ីប ហើយនិងការជ្រៀតជ្រែកការស៊ើបអង្កេតពង្រឹងច្បាប់ចំពោះក្រុមធុរកិច្ចចំនួន ៣នាក់ ។
លោក Menendez និយាយថា អ្វីទាំងអស់ដែលខ្ញុំសុំនៅពេលនេះពីសហការីនៅក្នុងសភា ក្រុមមេដឹកនាំឈ្នះឆ្នោត និងក្រុមអ្នកគាំទ្ររដ្ឋ New Jersey ដែលខ្ញុំធ្វើការជាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក៏ដូចជាអ្នករាល់គ្នាដែលចាត់ទុករដ្ឋ New Jersey ថាជាផ្ទះរបស់ខ្លួន គឺផ្អាក និងអនុញ្ញាតឲ្យបង្ហាញការពិតចេញទាំងអស់សិន ៕