ក្រសួងកសិកម្ម និង EU កំពុងជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅជាប់បឹងទន្លេសាប តាមរយៈកម្មវិធី CAPFISH

2023/09/26 11:47:28 pm        137

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចសហការ និងគាំទ្រពីសហភាពអឺរ៉ុប (EU) បានជួយលើកកម្ពស់ជីវភាព របស់ពលរដ្ឋកំពុងរស់នៅតំបន់បឹងទន្លេសាប តាមរយៈកម្មវិធី CAPFISH ដែលអនុវត្តដោយអង្គការ Oxfam ទទួលថវិកា៤លានអឺរ៉ូ (២០២១-២០២៤), អង្គការសមាគមអភិរក្សសត្វព្រៃ ទទួលថវិកា ៤,៩លានអឺរ៉ូ (២០២១-២០២៤) និងអង្គការ Save the Children ទទូលថវិកា៤លានអឺរ៉ូ (២០២១-២០២៥) ។

ក្នុងនោះមានគម្រោង “សហគមន៍នេសាទ” បានបង្កើតការងារជាសេដ្ឋកិច្ចវិលជុំ នៅបឹងទន្លេសាបខាងលិចតំបន់១ ជួយកុមារជិត៦ពាន់នាក់, បង្កើតក្រុមសេដ្ឋកិច្ចបៃតងចំនួន១៤ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាង១ ៧០០គ្រួសារ, បង្កើតបណ្តាញអេកូទេសចរណ៍ធម្មជាតិបឹងទន្លេសាប ជួយសហគមន៍នេសាទបង្កើនប្រាក់ចំណូលបន្ថែម, គម្រោង “ទន្លេសាបយើង” ជួយកាត់បន្ថយការនេសាទខុសច្បាប់ ចូលរួមអនុវត្តដំណោះស្រាយល្បាត ដោយប្រើប្រាស់បច្ចេកវិទ្យាអភិរក្សមានកម្មវិធី SMART សម្រាប់ល្បាត និងការរាយការណ៍ ការចូលរួមក្នុងសកម្មភាពបន្សាំអាកាសធាតុដូចជា វេទិកាស្រូវប្រកបដោយនិរន្តរភាព ការគ្រប់គ្រងភ្លើងព្រៃ និងការដាំដើមឈើឡើងវិញ និងគម្រោង “បង្កើតបរិស្ថាន” ដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ភាគខាងកើតទន្លេសាប បានបង្កើននូវលទ្ធភាពដល់សហគមន៍ជាង៦០០គ្រួសារ ក្នុងការទទួលបានទឹកស្អាត និងអនាម័យ និងសម្ភារសិក្សាសម្រាប់សិស្ស ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Oxfam នាថ្ងៃទី២៦ ខែកញ្ញានេះ បានឲ្យដឹងថា មន្ត្រីក្រសួងកសិកម្ម មន្ត្រី EU ប្រចាំកម្ពុជា និងគណៈកម្មការតម្រង់ទិសកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន បានធ្វើទស្សនកិច្ចនៅតំបន់បឹងទន្លេសាបកាលពីថ្ងៃទី២០ដល់២២ ខែកញ្ញា បានឃើញពីការរីកចម្រើនរបស់គម្រោងនាពេលថ្មីៗ ទាក់ទិននឹងផ្នែកអប់រំ ការអភិរក្ស និងការលើកកម្ពស់នូវជីវភាពរស់នៅរបស់សហគមន៍ តាមរយៈកម្មវិធី CAPFISH ។ ជួបជាមួយសហគមន៍ សិស្សានុសិស្សថ្នាក់មត្តេយ្យ បឋម និងមធ្យមសិក្សា និងរដ្ឋបាលថ្នាក់តំបន់នៅភូមិថ្នល់ឈើទាល និងតំបន់រ៉ាមសារព្រែកទាល់ ជារមណីយដ្ឋានដ៏មានសារសំខាន់ នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ដើម្បីស្វែងយល់ពីកម្មវិធី និងអត្ថប្រយោជន៍របស់កម្មវិធីដល់សហគមន៍ និងឃើញពីផលជាវិជ្ជមាន នៃកម្មវិធីទៅលើការអភិរក្សធនធានធម្មជាតិ និងការចិញ្ចឹមជីវិតរបស់សហគមន៍ ។

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការ EU ប្រចាំកម្ពុជា លើកឡើងថា កម្មវិធី EU CAPFISH នៅតែប្តេជ្ញាធ្វើការជាមួយក្រសួងកសិកម្ម និងអង្គការដៃគូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យជលផល និងការអភិរក្សបរិស្ថាន នៅកម្ពុជា ហើយគម្រោងដែលផ្តល់មូលនិធិដោយ EU នៅបឹងទន្លេសាប ធ្វើជាគំរូដល់ចក្ខុវិស័យរួម ក្នុងការលើកកម្ពស់ការអនុវត្តល្អ ការការពារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរបស់សហគមន៍មូលដ្ឋាន ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន កោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់អ្នកពាក់ព័ន្ធ ហើយបានបង្ហាញការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើការរួមគ្នាដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប និងសូមថ្លែងអំណរគុណ ចំពោះសហភាពអឺរ៉ុប សម្រាប់ការគាំទ្រដល់កម្មវិធីការអភិវឌ្ឍ វិស័យជលផល នៅកម្ពុជាដ៏ធំនេះ ។

គួរបញ្ជាក់ថា កម្មវិធី CAPFISH បានជួយពង្រឹងសហគមន៍នេសាទនៅក្នុងខេត្តចំនួន១០ ជាប់បឹងទន្លេសាប និងតាមនៅបណ្តោយឆ្នេរ កម្មវិធីនេះផ្តោតលើការនេសាទ ប្រកបដោយចីរភាព ការអប់រំ ការទទួលបានទឹកស្អាត និងអនាម័យ ហើយកម្មវិធី CAPFISH ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន និងបរិយាបន្នក្នុងវិស័យជលផលនៅកម្ពុជា ៕ អត្ថបទ ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm