ភ្នំពេញ ៖ ឯកឧត្តម អ៊ុអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះកម្ពុជាដែលមិនបានហាមប្រាម ឬ រឹតបន្តឹងការនាំចូលអាហារសមុទ្រពីជប៉ុន និងមិនបានបង្ហាញសកម្មភាពប្រឆាំងណាមួយ ជុំវិញការបញ្ចេញទឹកពីរោងចក្រហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។
តាមរយៈកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន» ក្នុងអំឡុងខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេ សទាំង២ ដែលក្លឹបអ្នកការសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឆ្លៀតឱកាសលើកឡើងពីបញ្ហាដែលជប៉ុនកំពុងប្រឈមនៅពេលនេះ ជុំវិញការប្រឆាំង និងរិះគន់ ការបញ្ចេញសំណល់ទឹកដែលបានធ្វើប្រ ព្រឹត្តកម្មរួចពីរោងចក្រអគ្គិសនីហ្វូគូស៊ីម៉ា ទៅក្នុងសមុទ្រ ដែលធ្វើអោយប្រទេសមួយចំនួនបានដាក់ការហាមប្រាម និងរឹតបន្តឹងការនាំចូលអារហារសមុទ្រពីប្រទេសជប៉ុន ។ ឯកឧត្តមបានអរគុណយ៉ាងខ្លាំងដល់កម្ពុជាដែលមិនបានដាក់បម្រាមទាំងនោះ រឺបង្ហាញសកម្មភាពប្រឆាំងណាមួយមកលើប្រទេសជប៉ុ ន។ ទង្វើទាំងនេះឆ្លុះបញ្ចាំងពីគោលជំហរអព្យាក្រឹតរបស់កម្ពុជា និងមិត្តភាពដ៍ពិតប្រាកដ ដែលកម្ពុជាមានចំពោះជប៉ុន។ ថ្នាក់ដឹកនាំ និងប្រជាជនជប៉ុនពិតជារីករាយ និងអរគុណកម្ពុជាយ៉ាងខ្លាំង។
ឯកឧត្ដមឯកអគ្គរាជទូតបន្តថា ជប៉ុនមិនបានទាមទារអោយកម្ពុជាប្រកាន់ជំហរទៅខាងណានោះទេ ព្រោះគោលការណ៍អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចហើយ វាជាអ្វីដែលជប៉ុនត្រូវគោរព ។
កន្លងមកមានប្រទេសមួយចំនួនបានហាមប្រាម និងរឹតបន្តឹងការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដោយហេតុផលថា ទឹកដែលបញ្ចេញពីរោងចក្រហ្វូគូស៊ីម៉ា ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិកាលឆ្នាំ២០១១ នៅមានសល់សារជាតិវិទ្យុសកម្ម ដែលអាចបង្កអោយប៉ះពាល់ដល់ជីវៈចម្រុះក្នុងសមុទ្រ និងបរិស្ថាន។ ក្រោយមានបម្រាម និងរឹតបន្តឹងពីបណ្ដាប្រទេសមួយចំនួនទាំងនោះ នាយក រដ្ឋមន្ត្រីជប៉ុនឯកឧត្ដម Fumio Kishida ក៏បានទៅពិនិត្យទីតាំងលក់ផលនេសាទ និងបានបរិភោគអាហា រដែលចម្អិនពីផលនេសាទនៅទីនោះ នៅចំពោះមុខសាធារណជន និងអ្នកសារព័ត៌មាន ដើម្បីបញ្ជាក់ពី សុវត្ថិភាពអាហារចំណី ដែលបានមកពីផលសមុទ្ទទាំងនោះផងដែរ៕
អត្ថបទ ៖ គន្ធា








