ក្នុង​ដំណាក់​ទី​៤ គ្រួសារ​ក្រីក្រ​រង​ផលប៉ះពាល់​ ដោយ​ជំងឺ​កូ​វីដ​១៩​ជិត​ ៨០​ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​

2021/04/27 09:59:58 am        25

​ភ្នំពេញ៖ ឯកឧត្តម ថេ​ង បញ្ញា​ថន មន្ត្រីជាន់ខ្ពស់​ នៃ​ក្រសួងផែនការ​បាន​ឲ្យ​ដឹង​ថា ក្នុងដំណាក់កាល​ទី​៤​នេះ​តាមរយៈ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ មានគ្រួសារ​ក្រីក្រ​ដែល​ក្រសួងផែនការ​បន្ត​កំណត់​អត្តសញ្ញាណ​ប្រមាណ​ជិត​៨០​ម៉ឺន​គ្រួសារ​នឹង​ទទួលបាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។​

​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​រាជ​រដ្ឋ​ភិ​បាល ស្តីពី កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផែនការ​បាន​មានប្រសាសន៍ថា គិត​ត្រឹម​ខែតុលា​នេះ​ជា​ដំណាក់កាល​ទី​៤ ហើយ​ដែល​រាជរដ្ឋាភិបាល​បាន​បន្ត​ពន្យារ​ការអនុវត្ត​កម្មវិធី​សាច់ប្រាក់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុងនោះ​បើ​តាម​របាយការណ៍​រប​ស់​ក្រសួងផែនការ​បានកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​មាន​ចំនួន​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ ដែល​បន្ត​ទទួលបាន​ថវិកា​តាំងពី​ដំណាក់​ទី​១​ចាប់ពី​ខែមិថុនា​កន្លងទៅ​។​

​​​ឯកឧត្តម ថេ​ង បញ្ញា​ធន បាន​បញ្ជាក់​ថា ក្នុងដំណាក់កាល​ទី​៤​នេះ មានគ្រួសារ​ក្រីក្រ​ដែល​ប្រឈម​អំឡុង​ជំងឺ​កូ​វីដ​–១៩​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ ស្នើ​នឹង ២,៨​លាន​នាក់ កំពុង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ខណៈ​ក្រសួងផែនការ​បានកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ថ្មី​បន្ថែម​ប្រមាណ​៧​ពាន់​គ្រួសារ​។​

​​ជា​មួយគ្នានេះ ដោយសារតែ​កម្ពុជា​កំពុង​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​១៩ និង​ទឹកជំនន់​ផង ឯកឧត្តម ថេ​ង បញ្ញា​ធន បាន​គូស​បញ្ជាក់​ទៀតថា ប្រសិន​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​បញ្ហា​ទាំងឡាយ​ខាងលើនេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​អាចដាក់​ពាក្យស្នើសុំ​ពី​មេឃុំ ឬ​ចៅសង្កាត់​ក្នុងការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ដើម្បី​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា​កន្លងទៅ ដោយ​គិត​មក​ថ្ងៃទី​២៤ ខែតុលា​នេះ ជាំ​ដំណាក់កាល​ទី​៤ ដែល​គ្រួសារ​ក្រីក្រ​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ​ហើយ​បាន​ទទួល​ថវិកា ដើម្បី​សម្រាល​ការលំបាក​ផ្សេងៗ​ក្នុងពេល​ស្ថានភាព​ជំងឺ​កូ​វីដ​នៅ​បន្ត​រាតត្បាត​លើ​បណ្តា​ប្រទេស​ស្ទើរ​ទូទាំង​សកលលោក​៕ ​អត្ថបទ​៖ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm