
តាមរយៈសម្លៀកបំពាក់ និងសម្ភារៈផ្គត់ផ្គង់គ្រួសារ អង្គការដែលមានមូលដ្ឋាននៅទីក្រុង Miami បានផ្តល់ក្តីសង្ឃឹមដល់ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលស្វែងរកជីវិតល្អប្រើសើរជាងនេះ នៅសហរដ្ឋអាមេរិក ។
អង្គការ Raices ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ ២០១៦ បន្ទាប់ពីការកើនឡើងចំនួនជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ចាកចាញពីប្រទេសរបស់ពួកគេ បន្ទាប់ពីបាតុកម្មឆ្នាំ ២០១៤ ប្រឆាំងនឹងលោកប្រធានាធិបតី Nicolas Maduro និងគោលនយោបាយសេដ្ឋកិច្ចរបស់លោក ។
លោក Patricia Andrade គឺជាប្រធានអង្គការ Raices បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រជាពលរដ្ឋវេណេស៊ុយអេឡា ប្រហែល ៧ពាន់នាក់ បានឆ្លងកាត់អង្គភាពស្តុក ដើម្បីស្វែងរកការណែនាំ និងជំនួយ ។
កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានប្រកាសថា ប្រទេសរបស់ពួកគេ នឹងបន្ធូរបន្ថយការនិរទេសបណ្តោះអាសន្ន ហើយផ្តល់ការអនុញ្ញាតឲ្យធ្វើការសម្រាប់ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ជិតកន្លះលាននាក់ ដែលបានធ្វើដំណើរចូលសហរដ្ឋអាមេរិករួច ។
សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍វេណេស៊ុយអេឡាប្រហែល ៤៧២.០០០នាក់ បានស្នាក់នៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នពួកគេអាចទទួលបានស្ថានការការពារបណ្តោះអាសន្ន (TPS) សម្រាប់រយៈពេល ១៨ខែ ៕