
អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយកាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) ថា ស្ថានភាពនៅតែស្ថិតក្នុងហានិភ័យខ្ពស់នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នាភាគខាងត្បូងអ៊ុយក្រែន។
នៅឯកិច្ចប្រជុំសាមញ្ញលើកទី៦៧ នៃសន្និសីទទូទៅរបស់ IAEA នៅទីក្រុងវីយែន ប្រទេសអូទ្រីស លោក Grossi បានលើកឡើងនៅក្នុងសុន្ទរកថាបើករបស់លោកថា IAEA បានដាក់ពង្រាយក្រុមអ្នកជំនាញសុវត្ថិភាពចំនួន ១០នាក់ ឲ្យប្រចាំនៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងផ្លាស់ប្ដូរវេនគ្នាធ្វើការនៅទីនោះ។
សន្និសីទដែលប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា មានការជួបជុំសុទ្ធតែតំណាងជាន់ខ្ពស់មកពីរដ្ឋជាសមាជិករបស់ IAEA ដើម្បីពិភាក្សាលើប្រធានបទផ្សេងៗ ដែលក្ដោបលើកក្តាជាច្រើន។ កត្តាសំខាន់ៗនៃកិច្ចប្រឹងប្រែង រួមមានការពង្រឹងសុវត្ថិភាពនុយក្លេអ៊ែរ និងសកម្មភាពសន្តិសុខ ក្រោមការឧបត្ថម្ភរបស់ IAEA និងបង្កើនប្រសិទ្ធភាពនៃការការពាររបស់ទីភ្នាក់ងារនេះ៕