ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple បញ្ឈប់ប្រតិបត្តិការ ក្នុងរោងចក្រ នៅឥណ្ឌា សម្រាប់ថ្ងៃទី២ បន្ទាប់ពីមានអគ្គិភ័យ

2023/09/27 05:32:51 am        399

បើតាមប្រភពចំនួន៣ ដែលបានប្រាប់មកសារព័ត៌មាន Reuters បានឲ្យដឹងថា Pegatron ដែលជាក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple នៅថ្ងៃអង្គារ (ទី២៦ ខែកញ្ញា) នេះ បានប្រាប់បុគ្គលិករោងចក្ររបស់ខ្លួនកុំឲ្យទៅធ្វើការងារ ដោយបញ្ឈប់ការដំឡើង iPhone ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា នៅរោងចក្រភាគខាងត្បូងប្រទេសឥណ្ឌា ជាកន្លែង ដែលអគ្គិភ័យបានឆាបឆេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។

ប្រភពទាំងនោះ ដែលដឹងពីបញ្ហានេះ បាននិយាយថា គេមិនបានប្រាប់កម្មករពីមូលហេតុនៃការបញ្ឈប់ការងារនេះនោះទេ។ ប្រភពចំនួន២ បាននិយាយថា ក្រុមហ៊ុនតៃវ៉ាន់បានបញ្ឈប់គ្រប់វេនទាំងអស់ កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) នៅរោងចក្រ ជិតទីក្រុង Chennai ក្នុងរដ្ឋ Tamil Nadu បន្ទាប់ពីមានឧបទ្ទវហេតុអគ្គិភ័យ។ បើតាមនាយកដ្ឋានឆ្លើយតបគ្រាអាសន្ន បានឲ្យដឹងថា ភ្លើងត្រូវបានពន្លត់ តាំងពីពេលនោះមក ។

យ៉ាងណាក្ដី នៅមុននេះ ក្រុម Pegatron បានប្រាប់ថា ឧបទ្ទវហេតុនេះ «មិនមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ឬប្រតិបត្តិការសំខាន់ៗ» របស់ក្រុមហ៊ុននោះទេ។ តែប្រភពឧស្សាហកម្មមួយបានប្រាប់ថា ទោះបីរោងចក្រនេះមានសមត្ថភាពផលិតទូរស័ព្ទ iPhone ប្រហែល ២៦.០០០គ្រឿង ក្នុងមួយថ្ងៃក៏ដោយ ក៏ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រោងចក្រ បាន និងកំពុងដំឡើង iPhone បានប្រហែល ៨.០០០គ្រឿង ទៅ ១២.០០០គ្រឿងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

ក្រុម Pegatron បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ជុំវិញការប៉ាន់ស្មានចំនួនផលិតកម្មនេះ ហើយក្រុមហ៊ុន Apple ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm