អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ និង ១៥០នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅសាលពិធីមង្គលការមួយកន្លែង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA របស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា អគ្គិភ័យបានឆបឆេះនៅក្នុងស្រុក Al-Hamdaniya ក្នុងខេត្ត Nineveh ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
វីដេអូបង្ហោះដោយទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់ Nina បង្ហាញក្រុមអ្នកពន្លត់អគ្គិភ័យកំពកំពុងព្យាយាមពន្លត់អគ្គិភ័យនៅសសាលរៀបមង្គលការនោះ។
ការិយាល័យរបស់លោកបាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាលោកយករដ្ឋមន្រ្ដីអ៊ីរ៉ាក់បានប្រាប់ក្រុមមន្ត្រីឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុដ៏អកុសលនេះ"៕
