បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Brighton & Hove Albion, Glenn Murray បានសំរេចចិត្តនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយក្នុងវ័យ ៣៧ឆ្នាំ។ Glenn Murray បានចូលរួមជាមួយ Nottingham Forest ក្នុងកិច្ចសន្យាខ្លីកាលពីខែកុម្ភៈ និងបានចាកចេញពីក្លិបនៅពេលបញ្ចប់រដូវកាលថ្មីៗនេះ។

Glenn Murray ធ្លាប់ប្រកបអាជីពជាមួយ Brighton ពីរលើកបង្ហាញខ្លួនសរុបបាន ២៨៥ប្រកួតរកបាន ១១១គ្រាប់ និងធ្លាប់ចំណាយពេលជាមួយ Crystal Palace បួនឆ្នាំផងដែរបង្ហាញខ្លួនសរុបបាន ១១២ប្រកួតរកបាន ៤៤គ្រាប់ មុនពេលផ្លាស់ទៅ Bournemouth។ ក្នុងរយៈពេល ១៦ឆ្នាំនៃអាជីពបាល់ទាត់ កីឡាករអង់គ្លេសវ័យ ៣៧ឆ្នាំរូបនេះបង្ហាញខ្លួនអោយក្លិបអាជីពសរុប ៥៦០ប្រកួតរកបាន ២០២គ្រាប់ តែមិនដែលបានបង្ហាញខ្លួនអោយក្រុមជំរើសជាតិអង់គ្លេសឡើយ៕
អត្ថបទ៖នាង សុភាវុធ