អាមេរិក៖គណៈកម្មការពាណិជ្ជកម្មសហព័ន្ធរបស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងសំណុំរឿងប្រឆាំងនឹងការទុកចិត្តដែលរង់ចាំជាយូរមកហើយ ប្រឆាំងនឹងក្រុមហ៊ុនអាម៉ាហ្សូន កាលពីថ្ងៃអង្គារ (២៦ កញ្ញា) ដោយចោទប្រកាន់ក្រុមហ៊ុនលក់រាយតាមអនឡាញមួយនេះ ថាបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដោយលក់ក្នុងតម្លៃដ៏ខ្ពស់ នៅក្នុងសកម្មភាពផ្លូវច្បាប់ចុងក្រោយបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគោលបំណងបំបែកការត្រួតត្រាលើអ៊ីនធឺណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួន។
បណ្តឹងនេះត្រូវបានគេរំពឹងទុក បន្ទាប់ពីមានការតវ៉ាជាច្រើនឆ្នាំដែលក្រុមហ៊ុនអាម៉ាហ្សូន និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀត បានរំលោភលើភាពលេចធ្លោរបស់ពួកគេក្នុងប្រព័ន្ធស្វែងរក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការលក់រាយតាមអនឡាញ ដើម្បីក្លាយជាក្រុមហ៊ុនលេចធ្លោជាងគេ ដែលមានអតិថិជនច្រើនបំផុតក្នុងអ៊ីនធឺណិត។
បណ្តឹងដែលត្រូវបានចូលរួមដោយអគ្គមេធាវីរដ្ឋចំនួន១៧រូបនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល៤ឆ្នាំ និងបណ្តឹងសហព័ន្ធដែលប្តឹងប្រឆាំងនឹងក្រុមហ៊ុនហ្វ៊េសប៊ុក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន មេតា និងក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet ផងដែរ៕

