គ្រូ​ភ្នំពេញ​ក្រោ​ន​ចាត់​ទុក​ពាន League Cup ដូចជា​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ដែរ​

2021/06/01 05:42:10 pm        97

​បាល់ទាត់៖ លោក Oleg Starynskyi គ្រូ​បង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ត្រៀមខ្លួន​ជាស្រេចក្នុងការ​ចូលរួម​ប្រកួត​ពានរង្វាន់ League Cup 2021 ដែល​រៀបចំ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC ក្នុង​ខែមិថុនា​នេះ ខណៈ​លោក​ចាត់ទុក​ការប្រកួត​នេះ ដូចជា​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ដែរ។​

​គ្រូបង្វឹក​សញ្ជាតិ​អ៊ុយ​ក្រែ​ន​រូបនេះបាន​បញ្ជាក់ថា វា​ជា​រឿង​មួយ​ដ៏​ល្អដែល CNCC និង​ក្លិបបាន​ឯកភាពគ្នា​រៀបចំ​ពានរង្វាន់ League Cup នេះ​ឡើង ដ្បិត​ការប្រកួត​ទាំងអស់នឹង​ជំរុញ​ទឹកចិត្ត និង​ការប្រមូល​អារម្មណ៍​ក្នុងការ​ប្រកួត។ លោក​បាន​ប្រៀបធៀប​កាករ​ប្រកួត​នេះ ដូចជា​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ដែរ ហើយ​លោក​កំពុង​ទន្ទឹងរង់ចាំ​ការប្រកួត​មកដល់​ដូចគ្នា។​ ​អ្វី​ដែល​សំខាន់ លោក​ក៏​នឹង​ផ្ដល់​ឱកាស​ដល់​កីឡាករ​មួយ​ចំនួន ពិសេស​កីឡាករ​វ័យក្មេងដើម្បី​បង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ពានរង្វាន់​រយៈពេល​ខ្លី​នេះ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ទម្រង់​លេង និង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​ពួកគេ​ផង​ដែរ។ ​គួរ​បញ្ជាក់​ថា ពានរង្វាន់ League Cup 2021 គ្រោង​ប្រកួត​​ជិត ១​ខែចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​២៧ ខែ​មិថុនា ដោយមាន ៨​ក្លិប​ចូលរួម និង​បែង​ចែកជា ២​ពូ​ល ក្នុងនោះ​ក្លិប​ភ្នំពេញ​ក្រោ​នស្ថិត​ក្នុង​ពូ​ល A ជាមួយ​ក្លិប​បឹងកេត វិសាខា និង ISI ដង្កោ​សែន​ជ័យ។ ចំណែក​ពូ​ល B មាន ៤​ក្រុម​ដូចគ្នា រួមមាន​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​, កង​យោធពល​ខេមរភូមិន្ទ​, ខេត្តព្រៃវែង និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី។​

​ការប្រកួត​នេះរៀបចំឡើង​បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាប់​បេសកកម្ម​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​ន ក៏ដូចជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ក្លិប​នីមួយៗបាន​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​លី​គ​ត្រឡប់មកវិញ ពិសេស​ក្លិប​បឹងកេត និង​វិសាខាដែល​ត្រូវ​ចូលរួម​ប្រកួត​វគ្គ​ចែក​ពូ​ល និង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2021 នា​ចុងខែ​មិថុនា​នេះ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm