ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា(១២+២) ជំនាន់ទី៣៩ របស់សាលាគរុកោសល្យ និងវិក្រិតការ​ខេត្តព្រះវិហារ

2023/09/27 06:25:17 pm        96

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះ បានអញ្ជើញ​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​គ្រូបឋមសិក្សា (១២+២) ​។ ​ពិធីបិទវគ្គនេះ ធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ស្ថិតនៅក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

លោក អ៊ុ វត្តនា នាយកសាលាគរុកោសល្យ និង​វិក្រិតការ​ខេត្ត បានឲ្យដឹងថា ពិធីបិទវគ្គ បណ្តុះ​បណ្តាល​គ្រូបឋមសិក្សា (១២+២) ជំនាន់ទី៣៩ ​ឆ្នាំសិក្សា ២០២១-២០២៣ ​សរុប ចំនួន​២៥នាក់ ស្រី១៦នាក់ ពិធីនេះក៏មានការចូលរួមពីគរុណសិស្សពីរជំនាន់ ​គឺជំនាន់ទី៣៧ និង៣៨ ដែលបាន​បញ្ចប់វគ្គបណ្តុះ ​បណ្តាលគ្រូបឋមសិក្សា (១២+២) ​និងចែកសញ្ញាបត្រជូន ​ដល់ប្អូនៗផងដែរ ។

លោកបានបន្តថា បច្ចុប្បន្ននេះ សាលាគរុកោសល្យមាន បុគ្គលិកសរុបចំនួន ៤២នាក់ ស្រី ២៥នាក់ បុគ្គលិកកិច្ចសន្យា ០១នាក់​ បែងចែកជាពីផ្នែកគឺ សាលាគរុកោសល្យ​ និងវិក្រិតការ​មានបុគ្គលិក​សរុប ២២នាក់ ស្រី ០៧នាក់ និងសាលាបឋមសិក្សាអនុវត្តមានបុគ្គ ​លិកសរុប ២០នាក់ ស្រី ១៨នាក់ ។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងកោតសរសើរ ​ចំពោះលោកនាយកសាលា និង​គ្រូឧទ្ទេស ដែលបានខិតខំផ្តល់ការបង្ហាត់បង្រៀន ​ណែនាំដល់ គរុសិស្សឲ្យបានទទួលការបណ្តុះ​បណ្តាល​ក្នុងការក្លាយខ្លួនជាគ្រូបង្រៀនល្អ ​ដើម្បីបង្ហាត់បង្ហាញ ​កុមារនៅតាមសហគមន៍ ។

ឯកឧត្តម ក៏បានលើកឡើង​នូវ​អនុសាស្ត្របញ្ចកោណ ​មាន​បាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥ និង​អាទិភាពគន្លឹះ៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា ​ក្រោមការ​ដឹកនាំដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្រ្តបញ្ចកោណនេះ​ ត្រូវលើកកម្ពស់សមត្ថភាព​កិត្តិយស ​សេចក្ដី​ថ្លៃថ្នូរ​គ្រូបង្រៀន ការបន្ត​អភិវឌ្ឍន៍​កម្មវិធីសិក្សា​ សៀវភៅសិក្សាគោល​ ការពង្រឹងវិធីសា ស្រ្តបង្រៀន ​និង​រៀនតាម​និន្នាការថ្មី (ការអប់រំឌីជីថល)​ ការពង្រឹងអធិការកិច្ចការ​គ្រប់គ្រង ​សាលារៀន ​ការពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាងសាលា​ និងមាតា បិតាសិស្ស ការពង្រឹងការ ​ប្រឡង​គ្រប់ប្រភេទ ការ​អនុវត្ត​តេស្តវាយ​តម្លៃលទ្ធផល​សិក្សាសិស្ស ថ្នាក់ជាតិ និងអន្តរជាតិ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm