Asian Games៖ គ្រិកឃីតចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈកីឡាមួយចំនួន ពុំទាន់គាប់ប្រសើរនៅឡើយ

2023/09/27 06:31:33 pm        212

ក្រុមកីឡាគ្រិកឃីតជម្រើសជាតិកម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២៣ ស្របពេលប្រភេទកីឡាផ្សេងៗ ហាក់មិនទាន់គាប់ប្រសើរនៅឡើយ ដូច​ជា​កីឡា​ហែលទឹក​ តេក្វាន់ដូ និងបាល់បោះជាដើម ។

សម្រាប់ក្រុមគ្រិកឃីតកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមជប៉ុន និងហុងកុង ខណៈ​ប្រកួត​បើក​ឆាក​នា​រសៀលនេះ កម្ពុជាត្រូវជួបជប៉ុនមុនគេ មុនជួបក្រុមហុងកុង នាថ្ងៃទី២៩ ខែកញ្ញា ។ វិញ្ញាសា​គ្រិកឃីតបុរសនេះ គឺបែងចែកជា ៣ពូល ដើម្បីចម្រាញ់រកក្រុមលេខ១ នៃពូលនីមួយៗ ឡើង​ទៅវគ្គ ៨ក្រុមចុងក្រោយ ដែលមានក្រុមខ្លាំង ៥ ទៀត កំពុងឈរចាំ រួមមានឥណ្ឌា ប៉ាគីស្ថាន ស្រីលង្ការ បង់ក្លាដែស និងអាហ្វហ្គានីស្ថាន ។

ក្រឡេកទៅចាប់អារម្មណ៍កីឡាផ្សេងៗ ដែលចាប់ផ្ដើមការប្រកួតមុន មកទល់ពេលនេះ ពុំ​ទាន់​មាន​អត្ត​ពលិក​ណាធ្វើបានល្អនោះទេ ជាក់ស្ដែងកាលពីម្សិលមិញ ក្រុមបាល់បោះកម្ពុជា បន្ដចាញ់​ក្រុម​កាហ្សាក់​ស្ថាន ២១-១៣ពិន្ទុ ក្នុងពូលD មុនបន្ដជួបក្រុមគៀហ្ស៊ីគីស្ថាន នៅរាត្រីថ្ងៃពុធនេះ ។ រី​ឯ​កីឡា​ការិនីតេក្វាន់ដូ WT ឈឿង អាលីហ្សា និង ម៉ម ជូលី ក៏បានធ្លាក់ត្រឹមវគ្គជម្រុះដែរ ។

ចំណែកកីឡាករទូកក្ដោង ៣រូប បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៣ថ្ងៃកន្លងមក កីឡាករ កែវ ភារុណ កំពុងឈរលេខ៥/៦ ខណៈកីឡាករ កែវ ភានុន ឈរលេខ៨/៩ និងកីឡាករ ញ៉ូវ ចាន់ ឈរ​លេខ១២/១៣ ជាបណ្ដោះអាសន្ននៅឡើយ មុនបន្ដការប្រកួតសន្សំពិន្ទុ នៅថ្ងៃទី២៧ ខែ​កញ្ញា តាមវិញ្ញាសារៀងៗខ្លួនទៀត ។

គួរដឹងថា មកទល់ពេលនេះ ក្នុងចំណោមអត្តពលិក ១៧ប្រភេទកីឡា ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូល​រួម​ប្រកួតកីឡាអាស៊ី នៅទីក្រុង Hangzhou គឺមាន ២ប្រភេទកីឡា បានបញ្ចប់ភារកិច្ចរបស់ខ្លួន រួម​មានក្រុមបាល់ទះ និងកីឡាយូដូ ។ រីឯកីឡា ២ប្រភេទទៀត នឹងបញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ថ្ងៃ​នេះ​ ប្រសិនបើពុំមានអត្តពលិករបស់ខ្លួនឡើងវគ្គបន្ដ គឺកីឡាតេក្វាន់ដូ ដែលសល់កីឡាករ វ៉ា មិថុនា ត្រូវប្រកួតជម្រុះជាមួយកីឡាករឥណ្ឌូនេស៊ី Tyagi Shivansh និងកីឡាការិនីហែលទឹក ២រូប ត្រូវប្រកួតជម្រុះ នៅថ្ងៃពុធនេះ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        106
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        119
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm