ប្រធានសភាជាន់ទាបរបស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ បាននិយាយថាលោកនឹងលាលែងពីតំណែង រយៈប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានសរសើរអតីតទាហានរបបណាស៊ីជាសាធារណៈ នៅក្នុងសភា ក្នុងឧបទ្ទវហេតុមួយដែលរុស្ស៊ីនិយាយថា បានជួយបង្ហាញភាពត្រឹមត្រូវសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

លោក Anthony Rota បានប្រាប់សមាជិកសភាថាលោកបានធ្វើឲ្យមានកំហុសមួយ ដោយការអញ្ជើញអតីតយោធា លោក Yaroslav Hunka អាយុ៩៨ឆ្នាំ ឲ្យមកចូលរួមសម័យប្រជុំនៅក្នុងសភា ដែលផ្តល់កិត្តិយសដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃសុក្រ។ លោក Rota បានទទួលស្គាល់លោក Hunka ដោយចាត់ទុកលោកជាវីរបុរស។
តំណែងរបស់ប្រធានសភាពុំអាចរក្សាបន្តទៅទៀតបាន បន្ទាប់ពីវាបានលេចឡើងថា លោក Hunka ទទួលការសាទរពីសភា ដែលបានបម្រើការនៅក្នុងអង្គភាព Waffen SS របស់លោក Adolf Hitler អំឡុងសង្គ្រាមលោកលើកទី២។
រុស្ស៊ីបានចាត់ទុកឧបទ្ទវហេតុនេះថាជាការជ្រុលហួសហេតុ។ ព្រឹត្តិការណ៍ដែលបានបង្ហាញ ជំរុញដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលលោកបានបញ្ជូនទាហានរបស់លោកទៅកាន់អ៊ុយក្រែនកាលពីឆ្នាំមុន ដើម្បីធ្វើឲ្យប្រទេសនេះគ្មានយោធានិងរលំរលាយ ជាការចោទប្រកាន់មួយដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច និយាយថាគ្មានមូលដ្ឋាន។