ប្រធានាធិបតីប្រទេសកូស្តា រីកា លោក Rodrigo Chaves បាននិយាយកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ថា លោកបានបញ្ជាឱ្យក្រុមមន្ត្រីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសដ៏តូចមួយនៅអាមេរិកកណ្តាលនេះ បានកើនឡើងយ៉ាងខ្លាំង។

លោក Chaves បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន យោងទៅលើកុប្បកម្មនាពេលថ្មីៗនេះដោយជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសថា «យើងបានណែនាំក្រសួងសន្តិសុខឱ្យប្រកាន់ជំហររឹងមាំជាមួយនរណាម្នាក់ដែលកេងប្រវ័ញ្ចផលប្រយោជន៍ពីភាពចិត្តល្អរបស់កូស្តា រីកា»។
មន្ត្រីម្នាក់ទៀតរបស់កូស្តា រីកា បាននិយាយថា រហូតមកដល់ខែកញ្ញានេះ មនុស្សជាង៦០.០០០នាក់ បានឆ្លងកាត់ទីក្រុងព្រំដែនកូស្តា រីកា ជាមួយប្រទេសប៉ាណាម៉ា ប្រទេសប៉ាសូ កាណូស ដែលមានមនុស្សតិចជាង២០.០០០នាក់រស់នៅ។
សូមបញ្ជាក់ថា លោកប្រធានាធិបតី Chaves នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាណាម៉ានៅដើមខែតុលាខាងមុខនេះ ដើម្បីធ្វើការពិភាក្សាអំពីវិបត្តិជនអន្តោប្រវេសន៍៕
