ជប៉ុននឹងពិនិត្យមើលការប្រកាសរបស់រុស្ស៊ីពិចារណាលើបំរាមនាំចូលគ្រឿងសមុទ្ររបស់ខ្លួន

2023/09/27 08:22:56 pm        90

ជប៉ុននឹងពិនិត្យមើលការប្រកាសរបស់រុស្ស៊ីចំពោះលទ្ធភាពនៃការចូលរួមជាមួយចិនក្នុងការហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុន ដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ។ នេះបើយោងតាមការអះអាងរបស់លោក Hirokazu Matsuno គឺជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះ ។

ជប៉ុនចាប់ផ្តើមបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ជាហេតុធ្វើឲ្យមានការរិះគន់ខ្លាំងពីចិន ។ ជាការសងសឹកនឹងទង្វើបែបនេះ ចិនបានដាក់ចេញបំរាមនាំចូលគ្រឿងសមុទ្រទាំងអស់ពីប្រទេសជប៉ុន ។

ដោយឡែក ក្រុមឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី Rosselkhoznadzor បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានពិភាក្សាលើការនាំចូលគ្រឿងសមុទ្រជប៉ុន ជាមួយសមភាគីចិន ហើយពួកគេនិយាយថា ខ្លួនបានផ្ញើរលិខិតមួយច្បាប់ជូនជប៉ុន លើតម្រូវការពិភាក្សា និងស្នើសុំព័ត៌មានពាក់ព័ន្ធនឹងការធ្វើតេស្តវិទ្យុសកម្មរបស់ជប៉ុនលើផលិតផលត្រីនាំចេញនៅថ្ងៃទី ១៦ ខែតុលាការខាងមុខនេះ ដែលរួមទាំងសារធាតុទ្រីទីយ៉ូមផងដែរ ។

ជប៉ុននិយាយថា ទឹកមានសុវត្ថិភាព ក្រោយត្រូវបានបន្សាប ដើម្បីយកចេញសារធាតុវិទ្យុសកម្ម លើកលែងតែសារធាតុទ្រីទីយ៉ូមដែលជាសារធាតុបញ្ចេញកាំរស្មី ពបាកញែកចេញពីទឹក ។ បន្ទាប់មកទឹកកាកសំណល់នេះ ត្រូវបានបន្សាបដល់កម្រិតទទួលស្គាល់ដោយអន្តរជាតិ មុនពេលបញ្ចេញចូលទៅក្នុងមហាសមុទ្រ ។ ជប៉ុននិយាយថា ការរិះគន់ពីរុស្ស៊ី និងចិន ពុំបានគាំទ្រដោយភស្តុតាងវិទ្យាសាស្រ្តនោះទេ ។

លោក Hirokazu Matsunoគឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និយាយថា ពួកយើងចង់ពិនិត្យមើលការប្រកាសដែលរុស្ស៊ីបានធ្វើឡើងលើការនាំចូលគ្រឿងសមុទ្រជប៉ុន ។

លោកបន្តថា រដ្ឋាភិបាលជប៉ុន បានព្យាយាមពន្យល់ឥតឈប់ឈរ និងផ្តល់ព័ត៌មានលើសុវត្ថិភាពប្រព័ន្ធដំណើរការសារធាតុរាវដ៏ទំនើប(ALPS) ដើម្បីបន្សាបទឹក ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត ដើម្បីបញ្ជាក់ដល់សហគមន៍អន្តរជាតិ ដែលរួមទាំងរុស្ស៊ីផងដែរថាទឹកមានសុវត្ថិភាព ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm