ក្រុមការពារតំណែងជើងឯក Carabao Cup បិសាចក្រហម Manchester United បានបន្តដំណើរទៅជុំទី ៤ ហើយក្រោយជ័យជំនះ ៣-០ ក្នុងទឹកដីរបស់ខ្លួនលើក្រុមភ្ញៀវ Crystal Palace។
គ្រាប់បាល់ពីរគ្រាប់នៅវគ្គទី ១ ដោយកីឡាករអាហ្សង់ទីន Alejandro Garnacho និងកីឡាករប្រេស៊ីល Casemiro នាំផ្លូវ Manchester United ទៅវគ្គទី ១៦ ក្រុមចុងក្រោយទៅហើយមុនពេលដែលខ្សែប្រយុទ្ធបារាំង Anthony Martial បន្ថែមមួយគ្រាប់ទៀតនៅវគ្គទី ២។

ក្រុមរបស់លោក Erik ten Hag ប្រឈមនឹងបញ្ហាមិនចេះចប់ពីមួយសប្តាហ៍ទីមួយសប្តាហ៍ ខណៈជ័យជំនះ ៣-០ លើ Crystal Palace នេះជាជ័យជំនះដែលមានគំលាតគ្រាប់ច្រើនបំផុតក្នុងរដូវកាលនេះ។
ប្រកួតនេះដែរកីឡាករដែលរបួសមួយចំនួនបានវិលត្រលប់មកវិញដូចជា Mason Mount និងកីឡាករចំនូលថ្មី Sofyan Amrabat ស្ថិតក្នុងជម្រើស ១១ នាក់ដំបូង។
ក្រុមទាំងពីរ Manchester United និង Crystal Palace នឹងត្រូវជួបគ្នាម្តងទៀតចុងសប្តាហ៍នេះនៅក្របខណ្ឌ English Premier League នៅទឹកដី Old Trafford ដដែល៕ អត្ថបទ៖នាង សុភាវុធ


