ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រេស៊ីលធ្វើដំណើរទៅលើកំពូលភ្នំ ដើម្បីនាំមគ្គុទេសទេសចរណ៍ម្នាក់មកប្តូរសរីរាង្គ

2023/09/27 09:22:27 pm        227

ពេលត្រូវការប្តូរសរីរាង្គ រាល់វិនាទីត្រូវតែរាប់ ។ នោះហើយគឺជាហេតុផលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រេស៊ីលនិយាយថា ពួកគេបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅលើកំពូលភ្នំស្ថិតនៅរដ្ឋភាគអាគ្នេយ៍ Rio de Janeiro ក្នុងខែនេះ ដើម្បីនិយាយប្រាប់មគ្គុទេសទេសចរណ៍ Ricardo Medeiros de Oliveira ថា ពួកគេអាចប្តូរសរីរាង្គថ្មីជូនគាត់ និងនាំគាត់មកប្តូរតម្រងនោមថ្មី ។

លោក Oliveira គឺជាមគ្គុទេសទេសចរណ៍វ័យ ៤៨ឆ្នាំម្នាក់ ដែលបានរង់ចាំប្តូរសរីរាង្គអស់រយៈពេល ៩ឆ្នាំមកហើយហើយលោកបានដើរព្រៃនៅលើភ្នំដាច់ស្រយាល ពេលដែលគាត់ទទួលបានការជូនដំណឹងថាមាននូវតម្រងនោមត្រូវគ្នាសម្រាប់រូបគាត់ ។

ប៉ុន្តែដោយសារតែពុំអាចទំនាក់ទំនងបានភ្លាមៗជាមួយលោក Oliveira ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានសម្រេចចិត្តទៅទទួលយករូបលោកផ្ទាល់នៅលើកំពូលភ្នំ ។

លោក Oliveira អាចមកដល់ទាន់ពេលនៅមន្ទីរពេទ្យ ហើយការវះកាត់របស់គាត់ សម្រេចបានជោគជ័យ ។

លោក Oliveira និយាយថា វាគឺជាអារម្មណ៍រំភើបញាប់ញ័រខ្លាំងណាស់ ខ្ញុំមិនដឹងថាត្រូវសើច ឬយំបែបណានោះទេ ពីព្រោះថាវាគឺជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ ។

លោកបន្តថា វាគឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់លោក ។ លោកមិនធ្លាប់ដែលនឹកស្មានទាល់តែសោះថា វាអាចកើតឡើងទៅបាននៅទីនេះ ទទួលបានដំណឹងពីការវះកាត់នៅទីនេះ ។

ដោយឡែក លោក Fabio Contreirasគឺជាអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យប្រេស៊ីល និយាយថា បេសកកម្មរបស់ពួកយើង គឺត្រៀមខ្លួនជួយសង្រ្គោះជីវិតមនុស្ស ពួកយើងធ្វើបែបនេះរាល់ថ្ងៃ ប៉ុន្តែក្នុងករណីមួយនេះ គឺជារឿងផ្សេងដោយសារតែពួកយើងត្រូវធ្វើដំណើរទៅដល់កំពូលភ្នំ ដើម្បីសង្រ្គោះមនុស្ស ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm