ជនអន្តោប្រវេសន៍បានបន្តសម្រុកឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកកាលពីថ្ងៃអង្គារ (២៦ កញ្ញា) ស្របពេលមានការកើនឡើងចុងក្រោយនេះ។

កាលពីល្ងាចថ្ងៃអង្គារ សារព័ត៌មាន រ៉យទ័រ បានបង្ហាញវីដេអូជនអន្តោប្រវេសន៍ វេណេស៊ុយអេឡា មួយក្រុមធំ ដែលកំពុងធ្វើដំណើរឆ្លងកាត់ទន្លេ Rio Grande និងចូលទៅក្នុងទីក្រុងព្រំដែន Eagle Pass នៃរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ជាទីដែលពួកគេរង់ចាំដំណើរការស្នើសុំសិទ្ធជ្រកកោន។
ជនអន្តោប្រវេសន៍មួយចំនួនធំ បាននឹងកំពុងឆ្លងចូលសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដាក់សម្ពាធលើរដ្ឋបាលលោកប្រធានាធិបតី បៃដិន ក្នុងការរារាំងលំហូរនៃប្រជាជន ខណៈការកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ចាប់ផ្តើមស្ថិតក្នុងដំណាក់កាលក្ដៅគគុក។
ជនអន្តោប្រវេសន៍កាន់តែច្រើនឡើង ត្រូវបានគេមើលឃើញថាឆ្លងកាត់ទ្វីបអាមេរិក ហើយប្រធានាធិបតីប្រទេសកូស្តា រីកា កាលពីថ្ងៃអង្គារ (២៦ កញ្ញា) បានបញ្ជាឱ្យដាក់ប្រទេសក្នុងភាពអាសន្នជុំវិញការកើនឡើងយ៉ាងខ្លាំងក្លានៃប្រជាជន ដែលឆ្លងកាត់ប្រទេសដ៏តូចនៅអាមេរិកកណ្តាលមួយនេះផងដែរ៕
