កីឡាការិនីប្រណាំងរថយន្តអង់គ្លេស Jessica Hawkins បានក្លាយជាអ្នកបើកបរជានារីដំបូងក្នុងរយៈពេល ៥ឆ្នាំ ដែលបានបើកបរសាកល្បងរថយន្ត Formula One។
ក្រុមប្រណាំង Aston Martin បានប្រកាសនៅថ្ងៃអង្គារថា Jessica Hawkins បានបំពេញរួចរាល់ការបើកបរសាកល្បងលើករថយន្តឆ្នាំ ២០២១ របស់ Aston Martin ចំនួន ២៦ ជុំនៅទីលាន Hungaroring ទីក្រុង Budapest ប្រទេសហុងគ្រីសប្តាហ៍មុន។

អតីតកីឡាការិនីដែលធ្លាប់ប្រណាំងការប្រកួតរបស់នារី Women Series វ័យ ២៨ ឆ្នាំរូបនេះបានបើកបរសាកល្បង ជាមួយនឹងកីឡាករបម្រុងរបស់ Aston Martin ម្នាក់ទៀត Felipe Drugovich។
សូមរំលឹកថា កន្លងមកក៏ធ្លាប់មានអ្នកបើកបរជានារីបើកបរសាកល្បងរថយន្ត Formula One ដែរកីឡាការិនីកូឡុំប៊ី Tatiana Calderon ដែលបានបើកបររថយន្ត Sauber បច្ចុប្បន្ន Alfa Romeo នៅទីលានប្រណាំង Hermanos Rodriguez ប្រទេសម៉ិកស៊ិកកាលពីខែតុលាឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ
