អាហ្វហ្កានីស្ថាន ៖ អ្នកនាំពាក្យនគរបាលខេត្ត លោក Din Mohammad Nazari បាននិយាយនៅថ្ងៃពុធនេះថា នគរបាលបានរកឃើញអាវុធ និងគ្រាប់រំសេវនៅក្នុងខេត្ត Sari Pul ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីនិយាយថា ទីតាំងលាក់អាវុធត្រូវបានរកឃើញនៅក្នុងលំនៅឋានចំនួនពីរកន្លែង មានទីតាំងនៅស្រុក Kohistanat រួមមានកាំភ្លើងវែង M16 ផលិតដោយសហរដ្ឋអាមេរិក គ្រាប់រ៉ុក្កែត RPG-7 និងគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់និងបង់គ្រាប់កាំភ្លើង។ ក្នុងប្រតិបត្តិការស្រដៀងគ្នានេះ នគរបាលបានរកឃើញអាវុធ និងគ្រាប់រំសេវ រួមទាំងកាំភ្លើងវែងប្រភេទ AKM នៅក្នុងខេត្ត Paktia ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានថ្ងៃមុន។
មនុស្ស ៧ នាក់ត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម ដូចជាការលក់គ្រឿងញៀននិងចោរកម្មនៅក្នុងខេត្ត Kapisa ភាគខាងកើតកាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលចាំផ្ទះប្រទេសអាហ្វហ្កានីស្ថាន ដែលប្រមូលបានអាវុធធុនស្រាល និងធុនធ្ងន់រាប់ពាន់ដើម រួមទាំងរថក្រោះប្រយុទ្ធក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានប្តេជ្ញាថានឹងរកឲ្យឃើញអាវុធ និងគ្រាប់រំសេវពីជនណាដែលនៅខាងក្រៅស្ថាប័នសន្តិសុខ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីធានាបាននូវច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងប្រទេស។

