Sergio Aguero ក្លាយ​ជា​កីឡាករ​របស់ Barce​lo​na ផ្លូវការ​ក្នុង​កិច្ចសន្យា ២​ឆ្នាំ​

2021/06/01 11:27:52 am        252

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Sergio Aguero បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ២ឆ្នាំ​ជាមួយនឹង​តម្លៃ​ផ្តាច់​កុងត្រា ១០០លាន​អឺរ៉ូ​ក្នុងការ​ផ្លាស់​ពី Manchester City ទៅកាន់ Barcelona បន្ទាប់ពី​កិច្ចសន្យា​អស់សុពល​ភាពជា​មួយ​ក្លិប​អង់គ្លេស​។​

​​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី Manchester City ក្រោយ​ចំណាយពេល ១០ឆ្នាំ និង​បាន​ក្លាយជាអ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ផងដែរ​សរុប ២៦០គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៩០ប្រកួត​។​ ​Aguero បង្ហាញខ្លួន​ចុងក្រោយ​បំផុត​អោយ Manchester City ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Chelsea តែ​ជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​។​ ​​Sergio Aguero បាន​ហៅ​ការផ្លាស់​មកកាន់ Barcelona នេះ​ជាការ​សំរេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ​ក្នុងការ​ចូលរួម​ជាមួយក្លិប​កំពូល​នៅលើ​លោក​។

​​រំលឹកថា​ ក្នុង​រយៈពេល ១០ឆ្នាំ​ជាមួយ Manchester City ក្រៅពី​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​គេ Sergio Aguero បានឈ្នះ​ពាន​សំខាន់ៗ ១៥ ជាមួយ​ក្លិប​រួមមាន English Premier League ៥លើក, FA Cup ១លើក, League Cup ៦លើក និង Community Shield ៣លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        102
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm