ឯកឧត្តម ហួត ហាក់៖ ការអនុវត្តការងារនៃក្រសួងអធិការកិច្ច និង ACU ប្រហាក់ប្រហែលគ្នា តែមិនជាន់គ្នា

2023/09/27 10:49:15 pm        171

ភ្នំពេញ៖ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងថា ការអនុវត្តការងាររបស់ក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានលក្ខណៈប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនជាន់ការងារគ្នានោះទេ ដោយក្រសួងអនុវត្តការងារបែបត្រជាក់ ហើយ ACU អនុវត្តការងារបែបក្តៅ ។

ក្នុងពេលចូលបំភ្លឺជូនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ ACU ជាអង្គភាពមួយចំណុះរាជរដ្ឋាភិបាល ដូចគ្នាទៅនឹងក្រសួងអធិការកិច្ច មានគោលដៅក៏ដូចគ្នា ហើយ សមត្ថកិច្ចរបស់ក្រសួងអធិការកិច្ច មានដូចជាការរៀបចំផែនការ ត្រួតពិនិត្យ និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ចំណែក ACU ខុសគ្នាជាមួយក្រសួងអធិការកិច្ច ត្រង់ចំណុចការអនុវត្ត ការងារមិនមានរៀបចំផែនការទុកមុន ។

ឯកឧត្តមបន្តថា មើលទៅការងារ នៃក្រសួង និងអង្គភាពទាំងពីរនេះ មានភាពស្រដៀងគ្នា ហើយបង្កើតនូវស្ថានភាពសុខដុមរណីយកម្ម មិនជាន់គ្នា មិនទៅដណ្ដើមការងារគ្នា តែមានការលើកឡើងពីស្ថាប័ន អង្គភាព ឬបុគ្គលឯកជន ថាមានស្ថាប័នត្រួតពិនិត្យច្រើន ដែលនេះជាបញ្ហាប្រឈមមួយ ។

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បន្ថែមថា ជាគោលដៅ ដើម្បីមានភាពស្អាតស្អំនៅក្នុងសង្គម លើកកម្ពស់អភិបាលកិច្ចល្អ ប៉ុន្តែមិនចង់ធ្វើឲ្យមានការរំខាន សម្រាប់បុគ្គល ឬស្ថាប័ន ដូចនេះ តាមពីរាជរដ្ឋាភិបាលអាណត្តិមុន បន្តមកអាណត្តិនេះ កំពុងសិក្សារៀបចំផែនការរួម បង្កើតជាប្រតិទិនមួយ អនុវត្តមកាងារមិនមានភាពជាន់គ្នា ។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្រៅពីក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ គឺនៅមានស្ថាប័នចំនួន២ទៀត ដែលមានគោលដៅរួម ចង់ឲ្យបុគ្គល ស្ថាប័នពាក់ព័ន្ធនឹងរដ្ឋ ដើរត្រង់ផ្លូវ ស្អាតស្អំ ក្នុងនោះអាជ្ញាធរសវនកម្មជាតិ ដែលមានបេសកកម្មធ្វើការរបាយការណ៍លើបញ្ហាហិរញ្ញវត្ថុ ផ្ញើជូនទៅរដ្ឋសភា។ មួយទៀត គឺអគ្គធិការនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលផ្ដោតលើការត្រួតពិនិត្យការប្រើប្រាស់ថវិការដ្ឋ តាមក្រសួងស្ថាប័ន ប្រើប្រាស់ចំគោលដៅ ឬយ៉ាងណា ៕ អត្ថបទ ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm