សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បង្កើន​សិទ្ធិអំណាច​កុមារ

2021/06/01 06:31:57 pm        246

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ ​មាន​សមត្ថកិច្ច ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ​ជាពិសេស​កុមារី​ និង​សហគមន៍ ​ដើម្បី​ធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​សំខាន់ៗ ដែល​អាច​ដោះស្រាយ​ឫសគល់ នៃ​ការរើសអើង​។

តាមរយៈ​សា​លិខិត​របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ក្នុង​ឱកាស​ខួប​លើក​ទី​៧២ ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ខួប​លើក​ទី​២០​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២១ សម្តេច​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​មន្ត្រី​រាជកា​រ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ ក្រុមការងារ​ដើម្បី​កុមារ​ក្រសួង ​ស្ថាប័ន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ​ដើម្បី​កុមារ​រាជធានី​ខេត្ត ​កាក​បាទក្រហមកម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រួសារ​នៅ​ក្នុង​សហគមន៍ រួមទាំង​កុមារ​ខ្លួនឯង​ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ​និង​ធនធាន​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​រួមចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​ពេញលេញ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ​។

សម្ដេច​ ក៏បាន​អំពាវនាវ​នូវ​ខ្លឹមសារ​៩​ចំណុច ​ឲ្យ​គ្រប់​ក្រសួង ​ស្ថាប័ន​ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ជាពិសេស​កុមារី​និង​សហគមន៍​ដើម្បី​ធ្វើ​ឱ្យមាន​ការផ្លាស់ប្ដូរ​សំខាន់ៗ ​ដែល​អាច​ដោះស្រាយ​ឫស នៃ​ការរើសអើង ​ការ​ផាត់​ចេញពី​សង្គម និង​ភាព​រងគ្រោះ និង​ងាយ​រងគ្រោះ​របស់​កុមារ​(​កុមារី កុមារា ជា​ជន​ជាតិដើម​ភាគតិច​ កុមារ​មាន​ពិការភាព​)​។ ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ក្នុង​ការ​អនុវត្ត និង​គោលនយោបាយ​នៅ​ក្នុង​កម្រិត​មូលដ្ឋាន និង​កម្រិត​ជាតិ​តាមរយៈ​សកម្ម​ភាព​ចុះ​ផ្ទាល់​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​បទពិសោធន៍​ស្ដីពី​តថភាព​របស់​កុមារ​ដែល​កំពុង​ជួបប្រទះ​។ ​សូម​លើកទឹកចិត្ត​ដល់​កុមារ ​និង​សហគមន៍ ដើម្បី​ត្រៀមខ្លួន​នឹង​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ព្រមទាំង​ជម្នះ​រាល់​ការលំបាក​នានា​។

គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ គ្រួសារ​សហគមន៍ សូម​ចូលរួម​គាំទ្រ​ឲ្យ​កុមារ​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកបដោយ​សុវត្ថិភាព និង ជោគជ័យ​ ចាប់ពី​ពេល​ចាប់កំណើត រហូតដល់​ពេញវ័យ ​ដោយ​បន្ត​ពង្រឹង​សេវា​គាំពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​ អាហារូបត្ថម្ភ​ សុខភាព​បន្ត​ពូជ​យុវវ័យ ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ និង​បំណិន​ជីវិត​។ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ គ្រួសារ​សហគមន៍ សូម​ចូលរួម​លើកកម្ពស់​ការ​បង្ការ​ទប់​ស្កាត់​លុបបំបាត់​ការ​ជួញដូរ​មនុស្ស និង រូបភាព​អាសអាភាស​កុមារ ​តាមរយៈ​ក្នុង​ប្រព័ន្ធ​អន​ឡាញ ​និង​ក្រៅ​ប្រព័ន្ធ​អន​ឡាញ ​ក្នុង​សហគមន៍ ដើម្បី​ធានា​សុវត្ថិភាព ​ស្របតាម​គោលការណ៍ ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។ ត្រូវ​ចូលរួម​លើកកម្ពស់​ការ​យល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​ ក្នុងការ​ប្រព្រឹត្ត​បែប​វិជ្ជមាន ចំពោះ​កុមារ​នៅក្នុង សហគមន៍ ​ជាពិសេស​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ចូលរួម​ក្នុង​ការ​ផ្លាស់ប្ដូរ​សហគមន៍​របស់​ពួកគេ​។ សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​ចំនួន​មន្ត្រី ភ្នាក់ងារ​សង្គមកិច្ច​នៅ​តាម​ឃុំ​នីមួយៗ​ដើម្បី​បង្កើត​ការ ផ្ដល់​សេវា​សង្គមកិច្ច ឱ្យ​កាន់តែ​កៀក​ទៅ​កុមារ​និង​សហគមន៍ ​ជាពិសេស​កុមារ​រងគ្រោះ​ ដោយ​ឪពុក ម្ដាយ ទុកចោល​ កុមារ​ដែល​មាន​រង​អំពើ​ហិង្សា​និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​។ ​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បន្ត​ជំរុញ​ការរៀបចំ​ និង​អនុវត្ត​ប្រព័ន្ធ​កិច្ចការពារ​កុមារ​អោយ​មាន​លក្ខណៈ ប្រទាក់ ក្រឡា ជា​ពហុ​វិស័យ ​នៅក្នុង​សហគមន៍ ​ជាពិសេស​ការ​ជួយ​ដល់​កុមារ​គ្រប់​វិស័យ​។ គ្រប់​ក្រសួង ​ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​លើកកម្ពស់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ​ ពង្រឹង​កិច្ចការពារ ​និង​ពិនិត្យ​តាមដាន​ ការអនុវត្ត​សិទ្ធិ​កុមារ ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់ ក្រោម​ជាតិ​៕

​អត្ថបទ​ ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm