
អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិ លោកស្រី Amina Mohammed កាលពីថ្ងៃអង្គារ (ទី២៦ ខែកញ្ញា) បានលើកឡើងថា មហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ (UNGA) គឺជាកិច្ចប្រជុំកំពូលនៃក្តីសង្ឃឹម។
ហើយលោកស្រី Mohammed បានបន្ថែមថា បណ្ដាមេដឹកនាំ និងដៃគូនានាជាង ៥០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំស្តីពី SDGs (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព) ដែលជាកិច្ចប្រជុំកំពូលជំរុញសកម្មភាពអាកាសធាតុ ហើយនិងកិច្ចប្រជុំសំខាន់ៗផ្សេងទៀតស្តីពីសិទ្ធិស្ត្រី សង្គមស៊ីវិល អាជីវកម្ម សុខភាព និងវិទ្យាសាស្ត្រ។
គោលដៅនៃកិច្ចប្រជុំកំពូលនេះ គឺដើម្បីធ្វើឲ្យ SDGs ដំណើរការ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានបង្កើតឡើងជាបញ្ជីកិច្ចការ ដែល «ត្រូវធ្វើ» ជាសកល ក្នុងឆ្នាំ២០១៥ និងដែលមានការសន្មតិគ្នាថា នឹងមិនមានការទុកនរណាម្នាក់ចោលនោះឡើយ សម្រាប់ការបំពេញគោលដៅនេះ។
បណ្ដាមេដឹកនាំពិភពលោកបានជួបប្រជុំគ្នា នៅក្រោមទិដ្ឋភាពអួអាប់នៃភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលភាគច្រើនត្រូវបានជំរុញដោយសង្រ្គាមនៅប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ី និងចិន ប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីអន្ទងប្រទេសកំពុងអភិវឌ្ឍន៍ ដែលគោលដៅនានា គឺជាយុទ្ធសាស្ត្រគន្លឹះ៕