
ប្រធានធនាគារ World Bank Group លោក Ajay Banga បាននិយាយកាលពីថ្ងៃអង្គារថា ចិន គឺជាដៃគូទំនាក់ទំនងដ៏ល្អមួយសម្រាប់ស្ថាប័នរបស់លោក ។
ថ្លែងនៅទៅកាន់ក្រុមប្រឹក្សាស្តីពីវេទិកាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក លោក Banga និយាយថា លោកគ្មានការសន្ទនាជាមួយសហរដ្ឋអាមេរិក ឬចិននោះទេ ចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធភាគហ៊ុនធនាគាររបស់លោក ។
លោកថា ដើមទុនគ្រប់គ្រាន់ គឺជាផ្នែកមួយបន្ទាប់ ។ អាល្លឺម៉ង់ បានសន្យាដាក់ប្រាក់ ប្រទេសនៅអឺរ៉ុបខាងជើង និងនៅតំបន់អាត្លង់ទិកខាងជើង ហើយជប៉ុន កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត នឹងដាក់ប្រាក់ក្នុងដើមទុនគ្រប់គ្រាន់ ។
លោកបន្តថា លោកមានជំនឿថា បើសិនជារឿងទាំងអស់នេះឆ្លងផុត រួមទាំងសហរដ្ឋអាមេរិក ពួកយើងអាចនឹងបង្កើនលទ្ធភាពប្រាក់ចម្ចីបន្ថែមទៀតចន្លោះពី ១០០ពាន់លានដុល្លារ និង ១២៥ពាន់លានដុល្លារ ដែលវាពិតជាល្អខ្លាំងណាស់ ៕