
ដូចគ្នានឹងមនុស្សរាប់លាននាក់ផ្សេងទៀតដែរ អ្នកស្រី Fadwa Sayed Ahmed ពិបាករស់រានខ្លាំងណាស់ ក្រោយសង្រ្គាមផ្ទុះឡើងនៅរដ្ឋធានី Khartoum ប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)កាលពីពាក់កណ្តាលខែមេសាកន្លងទៅ ។
អ្នកស្រី និងគ្រួសាររបស់គាត់ បានចាកចេញពីទីក្រុង Omdurman នៅជាប់ទីក្រុង Khartoum កាលពីខែមិថុនា ដោយធ្វើដំណើរទៅកាន់ទីក្រុងតំបន់ឆ្នេរ Port Sudan ។
គ្រូបង្រៀនផ្នែកសិល្បះរូបនេះ និយាយថា វាពិតជាពិបាកខ្លាំងណាស់នៅពេលបច្ចុប្បន្ននេះ ។ អ្នកស្រីនិយាយថា នៅទីក្រុង Port Sudan ពួកយើងបានជួបកង្វះខាតទឹកប្រើប្រាស់ ពួកយើងត្រូវទិញទឹកផឹក និងទឹកសម្រាប់ចម្អិនអាហារ ពួកយើងត្រូវបង់ថ្លៃអគ្គិសនី ។ នៅទីក្រុង Khartoum ពួកយើងមិនទទួលរងគ្រោះខ្លាំងបែបនេះនោះទេកាលពីមុន ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង ៥,២៥លាននាក់ក្នុងចំណោមពលរដ្ឋសរុប ៤៩លាននាក់របស់ស៊ូដង់ បានជម្លៀសខ្លួន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។
ពួកគេបន្តថា ថវិកាត្រឹមតែ ២៥ភាគរយប៉ុណ្ណោះនៃថវិកាត្រូវការសម្រាប់ឆ្នាំនេះ ២,៦ពាន់លានដុល្លារ ត្រូវបានផ្តល់ជូន គិតត្រឹមពាក់កណ្តាលខែសីហា ។
ជនភៀសខ្លួនទាំងអស់នេះ ប្រឈមនឹងកង្វះខាតអាហារូបត្ថម្ភ ពេលដែលពួកគេបោះទីជម្រកនៅតាមជញ្ជាំងបាក់បែក ហើយការរស់រានរបស់ពួកគេ ពឹងផ្អែកទាំងស្រុងលើការផ្តល់ជំនួយមនុស្សធម៌ ៕